សេដ្ឋកិច្ច
រាជរដ្ឋាភិបាល បន្តដាក់ចេញវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីទម្លាក់តម្លៃប្រេង
រាជរដ្ឋាភិបាលកម្ពុជា បានបន្តដាក់ចេញនូវវិធានការឧបត្ថម្ភធន និងបញ្ចុះពន្ធអាករផ្សេងៗ ដើម្បីទម្លាក់តម្លៃប្រេងឥន្ធនៈសំដៅជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅចំពេលដែលតម្លៃប្រេងបានកើនឡើងខ្ពស់ បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

យោងតាមក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាល បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារ ក្នុងមួយលីត្រ និង១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារតម្លៃប្រេងសាំងអន្តរជាតិកើនឡើងលើសពី ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតកើនលើសពី ១០០ ដុល្លាក្នុងមួយបារ៉ែល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងម៉ាស៊ូតមកសូន្យ និងអាករពិសេសលើប្រេងម៉ាសូតពី៤% មកសូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។

តម្លៃប្រេងសាំងលក់រាយតាមស្ថានីយប្រេងឥន្ធនៈ លក់ចាប់ពីថ្ងៃទី ២០ ខែមីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ លក់ចេញក្នុងតម្លៃ ៥៤០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៦៧០០ រៀល ក្នុងមួយលីត្រ។
ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម, អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


