Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន​​ផ្ញើសារ​អបអរឆ្នាំថ្មី​អ៊ីរ៉ង់ឲ្យឈ្នះសភាវៈអាក្រក់​​និង​ថា រុស្ស៊ី​នៅតែ​ជាមិត្ត​«ដ៏ស្មោះត្រង់»​

បានផុស

នៅ

វិមានក្រឹមឡាំង បាន​ឲ្យ​ដឹង​​​កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអបអរសាទរដល់មេដឹកនាំអ៊ីរ៉ង់នៅថ្ងៃបុណ្យ Nowruz ​ដែល​ជា​បុណ្យ​​​ឆ្លាំ​ថ្មី​ប្រពៃណី​អ៊ីរ៉ង់​ឬ​​របស់​​​ពែក្សរ៍​​ ដោយ​បាននិយាយថា ទីក្រុងមូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានចំពោះទីក្រុងតេហេរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ វិសាលភាពនៃការគាំទ្ររបស់ទីក្រុងមូស្គូចំពោះអ៊ីរ៉ង់កំពុងស្ថិតក្នុង​​ការ​ជជែក​ដេញ​ដោល​​និង​គួរ​ឲ្យសង្ស័យ​​។ ​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ បាន​ផ្សាយថា ប្រភពព័ត៌មានអ៊ីរ៉ង់មួយចំនួនបាននិយាយថា ពួកគេទទួលបានជំនួយពិតប្រាកដតិចតួចពីទីក្រុងមូស្គូនៅក្នុងវិបត្តិដ៏ធំបំផុតសម្រាប់អ៊ីរ៉ង់ចាប់តាំងពីស្តេច Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិកត្រូវបានផ្តួលរំលំនៅក្នុងបដិវត្តន៍ឆ្នាំ១៩៧៩​។

​សារ​ពី​​​វិមានក្រឹមឡាំង បាននិយាយថា លោក ពូទីន បានផ្ញើការអបអរសាទរទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក្នុងឱកាសឆ្នាំថ្មីរបស់់់​អ៊ីរ៉ង់។

វិមានក្រឹមឡាំង បាននិយាយថា «លោក វ្ល៉ាឌីមៀរ ពូទីន បានជូនពរប្រជាជនអ៊ីរ៉ង់ឱ្យយកឈ្នះលើការកាត់ក្តីដ៏អាក្រក់​ដោយសេចក្តីថ្លៃថ្នូរ ហើយបានសង្កត់ធ្ងន់ថា នៅក្នុងគ្រាលំបាកនេះ ទីក្រុងមូស្គូនៅតែជាមិត្តស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបានរបស់ទីក្រុងតេអេរ៉ង់»។

ប្រទេសរុស្ស៊ី បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានរុញច្រានមជ្ឈិមបូព៌ាទាំងមូលចូលទៅក្នុងទីជ្រៅបំផុត និងបង្កឱ្យមានវិបត្តិថាមពលសកលដ៏ធំមួយ ខណៈពេលដែលលោក ពូទីន បានថ្កោលទោសការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថាជាឃាតកម្ម «ដ៏ឃោរឃៅ​​»។

កាសែត Politico បានរាយការណ៍ថា ទីក្រុងមូស្គូបានស្នើផ្តល់​អត្ថប្រយោជន៍​​ដល់ទីក្រុងវ៉ាស៊ីនតោន ដោយ​លើក​ឡើង​ថា វិមានក្រឹមឡាំងនឹងឈប់ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ផ្គត់ផ្គង់ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីរុស្ស៊ីដល់អ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកបានបដិសេធគំនិតនេះ ហើយ ក្រោយ​មក វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍នេះថា ជារបាយការណ៍ក្លែងក្លាយ៕​​

ប្រែសម្រួលដោយ​ រ៉ាន់ រើយ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម