Connect with us

កីឡា

ក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ​ មិន​ហាមឃាត់​ចំពោះ​កីឡាករ​ចេញ​លេង​ក្រៅ​ផ្លូវការ​ទេ​ ប៉ុន្តែ​​អាច​មាន​ការ​ប៉ះពាល់​

បានផុស

នៅ

គ្រូ​ជំនួយ​ក្លឹប​បាល់ទះ​ស្នងការ​រាជ ន.ប រាជធានីភ្នំពេញ​ ថា​ក្លឹប​ផ្ទាល់​មិន​បានហាមឃាត់​កីឡាករ​ណាដែលចង់​ចេញ​លេង​បាល់​ក្រៅ​ផ្លូវ​ការ​នោះ​ទេ​ ប៉ុន្តែ​ក្លឹប​ក៏​មិន​លើក​ទឹកចិត្ត​នោះ​ដែរ​ ព្រោះ​ដោយ​សារ​អាច​ប៉ះពាល់​ដល់​ទម្រង់​ហ្វឹកហាត់​ ឬ​លេង​ផ្លូវ​ការ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្នងការរាជធានីភ្នំពេញ

លោក​ ប្រាក់​ សារ៉ាន់​ឌី គ្រូ​ជំនួន​ក្លឹប​បាល់ទះ​ស្នងការ​ ន.ប ​រាជធានីភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ចំពោះ​ក្លឹប​ផ្ទាល់​មិន​មាន​ហាម​ឃាត់​កីឡាករ​ណា​មួយ​ចង់​ទៅ​លេងបាល់​​ក្រៅ​ផ្លូវ​ការ​នៅ​តាម​តារាង​ផ្សេងៗ​នោះ​ឡើយ។​ ប្រសិន​បើ​កីឡាករ​ចង់​ចេញ​លេង​គឺ​អាច​ចេញ​ទៅ​បាន។​

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ យ៉ាងណា​កីឡាករ​ក្នុង​ក្លឹប​ខ្លួន​ឯងក៏​មិន​សូវ​ចង់​ចេញ​ប្រកួត​លក្ខណៈ​ក្រៅ​ផ្លូវ​ការ​នោះ​ដែរ​កន្លង​មក។​ ប៉ុន្តែ​ក្លឹប​ក៏​មិន​លើក​ទឹកចិត្ត​កីឡាករ​ឲ្យ​ចេញ​ទៅ​លេង​ក្រៅ​ផ្លូវ​ការ​ដែរ​ដោយ​សារ​បារម្ភ​ប៉ះពាល់​ដល់​ទម្រង់​ហ្វឹកហាត់​ផ្លូវ​ការ និង​ការ​លេង​ខុស​គ្នា​តាម​ជាក់ស្ដែង​ខាង​ក្រៅ។​ នៅ​ក្លឹប​កីឡាករ​ហ្វឹកហាត់​ទៅ​តាម​ជំនាញ​តួនាទី​របស់​ខ្លួន​ ដូច្នេះ​ម្នាក់ៗ​សាំ​ង និង​កើន​ឡើង​សមត្ថភាព​ទៅ​តាម​ផ្នែក​នោះ។​ ការ​លេង​នៅ​ខាង​ក្រៅ​ម្នាក់ៗ​មាន​ចិត្ត​ចង់​ឈ្នះ​ចាញ់​ ដូច្នេះ​ទម្រង់​លេង​ ឬ​ការ​ចាញ់​ឈ្នះ​ធ្វើ​ឲ្យ​ប៉ះពាល់អារម្មណ៍​ខ្លាំង​ផង​ដែរ។​

លោក​ ប្រាក់​ សារ៉ាន់​ឌី

បញ្ជាក់​ដែរ​ថា​ ក្លឹប​បាល់ទះ​ស្នងការ​ ន.ប​ រាជធានីភ្នំពេញ​ ជា​ក្លឹប​ធំ​មួយ​នៅ​កម្ពុជា​ និង​សំបូរ​យុវជន​លេច​ធ្លោ។​ នៅ​ថ្មីៗ​នេះ​ក្លឹប​ខាង​លើ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឈ្នះ​ពាន​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ដើម​ខែ​មីនា​ ឆ្នាំ​២០២៦។​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​​រួចរាល់​ហើយ​នោះ​គេ​ឃើញ​កីឡាករ​អាជីព​នៅ​តាម​ក្លឹប​បាល់ទះ​មួយ​ចំនួនក្នុង​ប្រទេស​កម្ពុជា​ចេញ​លេង​បាល់​ក្រៅ​ផ្លូវ​ការ​ និង​មាន​អ្នក​ខ្លះ​ចេញ​ទៅ​ប្រកួត​លក្ខណៈ​ស្ដង់ដា​តាម​ប្រទេស​ជិត​ខាង​ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម