កីឡា
Messi វ៉ា Pele ឡើងឈរលេខ ២ ខណៈត្រៀមវ៉ាអ្នកលេខ ១ ទៀត ជាកីឡាករស៊ុតហ្វ្រីឃីគចូលច្រើនបំផុត
ខ្សែប្រយុទ្ធ Lionel Messi បានវ៉ាវីរបុស Pele ឡើងមកឈរចំណាត់ថ្នាក់លេខ ២ និងកំពុងខិតជិតឡើងមកចំណាត់ថ្នាក់លេខ ១ ជាកីឡាកររកបានគ្រាប់បាល់ដោយហ្វ្រីឃីគច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Lionel Messi បច្ចុប្បន្នរកគ្រាប់បាល់ហ្វ្រីឃីគបានចំនួន ៧១ គ្រាប់ហើយ បន្ទាប់ពីស៊ុតចូលមួយគ្រាប់យប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២៣ ខែ មីនា ឆ្នាំ ២០២៦ ជួយឱ្យក្រុម Inter Miami ឈ្នះក្រុម New York City ៣-២ ក្នុងការប្រកួតសប្តាហ៍ទី ៥ នៃលីគកំពូល អាមេរិក (MLS)។

ស្ថិតិរកបានគ្រាប់បាល់ហ្វ្រីឃីគចំនួន ៧១ គ្រាប់របស់ Messi បានធ្វើឱ្យគាត់វ៉ាដាច់ Pele ដែលពីមុនឈរលេខ ២ មានចំនួន ៧០ គ្រាប់។ យ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ ក៏កំពុងកៀកនឹងវ៉ាលោក Juninho ដើម្បីឡើងមកឈរលេខ ១ ដែរ ដោយបច្ចុប្បន្នអតីតខ្សែបម្រើប្រយុទ្ធជម្រើសជាតិ ប្រេស៊ីល រូបនេះមានចំនួន ៧៧ គ្រាប់ លើស Messi ចំនួន ៦ គ្រាប់។


គួរបញ្ជាក់ផងដែរ ថា Messi រកបានគ្រាប់បាល់លើស ៩០០ គ្រាប់ហើយ ដោយមាន ៩០១ គ្រាប់ បន្ទាប់ពីស៊ុត ១ គ្រាប់យប់មិញនេះ។ បច្ចុប្បន្ន នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ មានតែ Ronaldo និង Messi ប៉ុណ្ណោះ ដែលមានគ្រាប់បាល់លើស ៩០០ គ្រាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Givemesport
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


