ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុកគូលែន ចុះឃ្លុំដីដែលជនល្មើសទើបរុករាន
ព្រះវិហារ ៖ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរស្រុកគូលែន ចុះទៅពិនិត្យមើលទីតាំងដែលជនល្មើសមួយក្រុមបាននាំគ្នាកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃរបស់រដ្ឋ នៅចំណុចសំបុកសត្វទាព្រៃស្លាបស ស្ថិតនៅក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន បម្រុងទុកធ្វើកម្មសិទ្ធិ ហើយក៏បានឃ្លុំដីទើបរុករានដើម្បីរៀបចំដាក់ពាក្យបណ្តឹង និងស្រាវជ្រាវបន្តរកជនសង្ស័យដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក សាន ភារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៧នាក់ សហការណ៍ជាមួយអាជ្ញាធរស្រុកគូលែន និងប្រជាការពារ សរុប ១៧នាក់ បានចុះពិនិត្យ និងស្រាវជ្រាវរកជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសកាប់រុករានដីព្រៃ នៅចំណុចសំបុកសត្វទាព្រៃស្លាបស ស្ថិតនៅក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ពេលក្រុមការងារចុះដល់ទីតាំងខាងលើ ក៏បានប្រទះឃើញទីតាំងកាប់រានថ្មីមួយទីតាំទៀត នៅក្បែកន្លែងចាស់ ដែលទើបតែឈូសឆាយ និងកាប់ថ្មីៗ ទំហំ ១.៦១ហិកតា វិធានការ និងបានឃ្លុំដើម្បីរៀបចំដាក់ពាក្យបណ្តឹង និងស្រាវជ្រាវបន្តរកជនសង្ស័យដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា ក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៥០ ចំណុច (គ) និងមាត្រា៨៥១ ចំណុច (ច) ជនប្រព្រឹត្តបទល្មើសកាប់ទន្ទ្រានដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ត្រូវផ្តន្ទាទោសពី៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យទឹកប្រាក់ ១០០ លានរៀល ទៅ ៥០០លាន រៀល។

សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តព្រះវិហារ បាននឹងកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ពលរដ្ឋនៅឃុំស្រយង់ បានលើកឡើងថា នៅក្នុងភូមិសាស្ត្រសំបុកសត្វទាព្រៃស្លាបស ស្ថិតនៅក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន មានក្រុមឈ្មួញមានអំណាច បាននាំគ្នាចូលទៅកាប់ឈើលក់ និងវាទយកដីរដ្ឋ យ៉ាងគគ្លើនដោយគ្មានខ្លាចញញើតពីផ្លូវច្បាប់សោះឡើយ៕
ដោយ ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


