ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់សម្ពាធពេក! ពេលនេះ ណាតូ បង្កើតក្រុមមួយមាន២២ប្រទេស ដើម្បីធានាសន្តិសុខច្រក Hormuz
ក្រោយការដាក់សម្ពាធធ្ងន់ទៅៗពីសំណាក់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជួយគ្នាបើកច្រកសមុទ្រ Hormuz, ពេលនេះប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានបញ្ជាក់ពីការបង្កើតក្រុមមួយមាន២២ប្រទេស (ភាគច្រើនជាសមាជិកណាតូ) ដើម្បីធានាសន្តិសុខនៅច្រកសមុទ្រនេះ។

ថ្លែងក្នុងកម្មវិធី Face The Nation របស់ទូរទស្សន៍ CBS កាលពីចុងសប្តាហ៍, លោក រូតេ បានឲ្យដឹងថា ក្រុមនេះ ដែលរួមមានទាំងប្រទេសអូស្រ្តាលី បារ៉ែន ជប៉ុន កូរ៉េខាងត្បូង ណូវែលសេឡង់ និងអារ៉ាប់រួមផងនោះ នឹងសហការគ្នាការពារសន្តិសុខច្រក Hormuz ក្នុងបេសកកម្មដឹកនាំដោយចក្រភពអង់គ្លេស។
លោករូតេបានចោទជាសំណួរថា៖ «តើយើងត្រូវការអ្វីខ្លះ? តើយើងត្រូវការវានៅពេលណា? ហើយតើយើងត្រូវការវានៅកន្លែងណា? សំណួរទាំងបីនេះ កំពុងត្រូវបានដោះស្រាយដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីធានាឲ្យបាននូវការធ្វើនាវាចរណ៍ដោយសេរីឆ្លងកាត់ច្រក Hormuz»។

មិនត្រឹមប៉ុណ្ណឹង សម្ព័ន្ធមិត្តក៏កំពុងពិភាក្សាគ្នាអំពីការបញ្ជូននាវាចម្បាំង ដើម្បីការពារកប៉ាល់ដឹកទំនិញ និងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់ជាមួយដ្រូននិងមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ។
រឿងនេះកើតឡើង បន្ទាប់ពីប្រមុខសេតវិមាន ហៅណាតូថា «ខ្លាក្រដាស» ប្រសិនបើគ្មានអាមេរិក ហើយលោកបានរិះគន់សម្ព័ន្ធភាពនេះ ចំពោះការបដិសេធ ចូលរួមក្នុងប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។
ត្រាំនិយាយថា៖ «ឥឡូវនេះ នៅពេលការប្រយុទ្ធយោធាទទួលបានជ័យជម្នះ ទាំងដែលមានគ្រោះថ្នាក់តិចតួចបំផុតសម្រាប់ពួកគេ ពួកគេបែរជាមកត្អូញត្អែរអំពីតម្លៃប្រេងដ៏ខ្ពស់ដែលពួកគេត្រូវបង្ខំឲ្យបង់ទៅវិញ ប៉ុន្តែពួកគេមិនចង់ជួយបើកច្រកសមុទ្រ Hormuz ដែលជាសមយុទ្ធយោធាដ៏សាមញ្ញមួយ និងជាមូលហេតុតែមួយគត់ដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនោះទេ។ វាជារឿងងាយណាស់សម្រាប់ពួកគេ ហើយមានហានិភ័យតិចតួចទៀត។ អ្នកកំសាក យើងនឹងចងចាំទុក!»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


