ព័ត៌មានជាតិ
អភិបាលខេត្តកំពតដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាព វិថីម្ហូបអាហារ ដើម្បីត្រៀមដាក់ឲ្យដំណើរការមុនបុណ្យចូលឆ្នាំថ្មី
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យវឌ្ឍនភាពដោយផ្ទាល់នៃការរៀបចំទីតាំង វិថីម្ហូបអាហារ ដើម្បីធានាឱ្យទាន់ពេលវេលានៃការបើកឱ្យដំណើរការ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការហូបនំចំណីអាហារនៅលើ វិថីអាហារ ក្នុងក្រុងកំពត ខេត្តកំពត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខ។

ក្នុងដំណើរចុះពិនិត្យនេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមទាំងកន្លែងបណ្តាញទឹក និងបណ្ដាញអគ្គិសនី រួមទាំងការរៀបចំស្តង់ដារលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានសោភ័ណភាពកាន់តែមានភាពទាក់ទាញ និងមានកន្លែងទីតាំងផាសុខភាពសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកអភិបាលខេត្ត ក៏បានជំរុញមន្ទីរជំនាញ និងអាជ្ញាធរក្រុងកំពត ត្រូវរៀបចំកន្លែង វិថីម្ហូបអាហារនេះ មិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរ ម្ហូបអាហារចម្រុះជាង ៦០មុខ ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាទីតាំងកន្លែងផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងមានសោភ័ណភាពទីក្រុងកំពតឱ្យកាន់តែស្រស់បំព្រង និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងលម្ហែកម្សាន្ត បានឃើញកន្លែងវឌ្ឍនភាពនៃការរៀបចំដាក់ឱ្យដំណើរការលក់ដូ វិថីអាហារ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងខេត្តកំពតនាពេលឆាបៗខាងមុខនេះ៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


