Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកបាណន់ ព្រួយបារម្ភ​ខណៈ​ពលរដ្ឋនាំ​គ្នា​​លក់ដូរនៅតាមជាយទំនប់អាងកំពីង​ពួយ

បានផុស

នៅ

ក្រោយពីខ្នងទំនប់អាងកំពីងពួយបានកែប្រែមុខមាត់ថ្មី ទទួលបានទេសចរ​​មក​កម្សាន្ត​ឥត​ដាច់។ ប៉ុន្តែ​អ្វីជាការ​ព្រួយបារម្ភគឺមានពលរដ្ឋនៅក្នុងមូលដ្ឋាននាំគ្នាលក់ដូរនៅតាមចិញ្ចើមទំនប់ ដែលអាច​បង្ក​ឲ្យមាន​គ្រោះថ្នាក់ដោយចៃដន្យ​ខណះកម្ពស់ទំនប់មានចន្លោះពី ១០ ទៅ ១៥ ម៉ែត្រ។

ពលរដ្ឋ​លើកឡើង​ថា បើសិនជានៅតែមានលក់ដូរបែបនេះ ប្រឈមគ្រោះថ្នាក់ណាស់។ បន្ថែមពីនេះ​ពលរដ្ឋលើកឡើងពីការ​ចតយានយន្ត​ឥតសណ្តាប់ធ្នាប់​ពេញលើគន្លងផ្លូវថ្មើជើង ដែល​បង្ក​ការ​រំខាន​សម្រាប់​ទេសចរ​មក​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញពលរដ្ឋលក់ដូរនៅអាងទឹកកំពីងពួយ លោក ស្រេង សុខា អភិបាលស្រុកបាណន់ ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ដោយ​​មើលឃើញ​ពី​ហានិភ័យ​ជា​យថាហេតុ លោកបានចុះណែនាំដល់ពលរដ្ឋ​ដែលលក់ដូរ​ឲ្យមានសណ្តាប់ធ្នាប់ និង​បានរាយការណ៍ទៅដល់រដ្ឋបាលខេត្តដើម្បីរៀបចំខ្នងទំនប់ឲ្យមានភាព​ល្អ​ប្រសើរ​ឡើង​វិញ។

លោកថា ក្រោយជូនដំណឹងដល់រដ្ឋបាលខេត្ត ​លោកមិនអនុញ្ញាតិឲ្យលក់ដូរបែបនេះនោះទេ ខណះកន្លែងសម្រាប់លក់ដូរនិងកន្លែងចតរថយន្ត រដ្ឋបាលស្រុកនិងខេត្តកំពុងរៀបចំនៅពេលខាងមុខ ក្រោយមានការបើកកិច្ចប្រជុំនៅសាលាខេត្តបាត់ដំបង។

បើតាមលោក ស្រេង សុខា រដ្ឋបាលខេត្ត​បាន​គិ​តគូរក្នុងការ​រៀបចំ​សោភណភាព​អាងកំពីងពួយ​​ព្រោះជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងស្រុកបាណន់ បន្ទាប់ពីតំបន់រមណីដ្ឋានភ្នំសំពៅ។

​មន្ត្រី​ក្រសួង​ធនធានទឹក ​និងឧតុនិយមបាន​ឲ្យ​ដឹងថា​ ក្រសួងនិង​​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​​រៀបចំ​គម្រោងប្លង់​មេ “អាង​កំពីងពួយ” សម្រាប់​ទ​ទួល​ភ្ញៀវ​ទៅ​កម្សាន្តកាន់តែច្រើន ខណះបច្ចុប្បន្នមានពលរដ្ឋ​មកលេងកម្សាន្ត​ពីគ្រប់ទិសទី។

ភ្ញៀវទេសចរអាច​ធ្វើដំណើរទៅ​កម្សាន្ត​នៅ​អាងកំពីងពួយតាមផ្លូវលេខ ៥៧ កាត់តាមភ្នំសំពៅឆ្ពោះទៅ​ទិសនិរតី នឹងទៅដល់ខ្នងទំនប់អាងកំពីងពួយ មានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម