កីឡា
ការប្រមូលផ្ដុំក្រុមជម្រើសជាតិឆ្នាំ២០២៦ ឈុតធំមានរយៈពេល ៧ខែ និងថ្នាលរយៈពេល ៩ខែ នៅ ៣ទីតាំងធំៗ
ការប្រកួតប្រមូលផ្ដុំក្រុមជម្រើសជាតិនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះហើយដោយក្នុងនោះឈុតធំមានរយៈពេល ៧ខែ និងថ្នាលមានរយៈពេល ៩ខែ ដើម្បីត្រៀមការប្រកួតតំណាងជាតិនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើននាពេលខាងមុខ។

លោក យាន គីស៊ីវត្ថា
លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា តាមផែនការនៃការប្រមូលផ្ដុំគឺមាន ៤០ប្រភេទកីឡា និងបូក ១ប្រភេទកីឡាជនពិការ។ ការប្រមូលផ្ដុំនេះនឹងធ្វើឡើងនៅ ៣ទីតាំងធំៗគឺមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅពហុកីឡដ្ឋានមរតកតេជោ និងនៅតាមសហព័ន្ធកីឡាជាតិមួយចំនួន។

រូបភាពតំណាង
ចំពោះការប្រមូលផ្ដុំនេះគឺក្រុមឈុតធំមានរយៈពេល ៧ខែ និងក្រុមថ្នាលមានរយៈពេល ៩ខែទៅតាមទីកន្លែងដែលបានកំណត់រួចរាល់ នៃប្រភេទកីឡានិមួយៗនោះ។ ការប្រមូលផ្ដុំនេះគឺដើម្បីត្រៀមចូលរួមការប្រកួតសំខាន់ៗតំណាងកម្ពុជាដូចជាព្រឹត្តិការណ៍ Beach Games នៅប្រទេសចិន កីឡា Asian Games នៅប្រទេសជប៉ុន និងត្រៀមការប្រកួតជាច្រើនទៀងផងដែរ។

រូបភាពតំណាង
បញ្ជាក់ដែរថា ការប្រមូលផ្ដុំហ្វឹកហាត់របស់ជម្រើសជាតិប្រចាំឆ្នាំ២០២៦ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា តទៅនៅលើ ៤០ប្រភេទកីឡា និងបូក ១ប្រភេទកីឡាជនពិការដែលសរុបមានជាង ៦០០នាក់ឯណោះ។ ការហូបចុកស្នាក់នៅទទួលបន្ទុកដោយក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


