សេដ្ឋកិច្ច
រាជរដ្ឋាភិបាលបន្តវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ
រាជរដ្ឋាភិបាល បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។
តម្លៃប្រេងសាំងលក់រាយតាមស្ថានីយប្រេងឥន្ធនៈក្នុងស្រុក ចាប់ពីថ្ងៃទី ២៩ ខែមីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ លក់ចេញក្នុងតម្លៃ ៥០០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះពី ៥៤៥០ រៀល និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៧២០០ រៀល ក្នុងមួយលីត្រកើនឡើង ១០០ រៀល។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២៩ ខែមីនា ២០២៦ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។
វិធានការទាំងនោះរួមមាន៖
១. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។
២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ ៣. រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់សូន្យ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
៤. ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។
បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តតាមដានការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។
ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពលនេះដែរ រាជរដ្ឋាភិបាលក៏បានចេញវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនីដោយបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវពិនិត្យលទ្ធភាពកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។
ក្រសួង ស្ថាប័នទាំងអស់ក៏ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាលនិងក្នុងដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខណៈដែលរដ្ឋបាលរាជធានីខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពង្រឹងសក្តិសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។
ក្រសួង ស្ថាប័នទាំងអស់ត្រូវបានណែនាំឱ្យបំផុសចលនា និងស្មារតីរួមគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


