ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់នៅលីបង់កើនលើស ១២០០នាក់ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាស
ស្ថានភាពនៅប្រទេសលីបង់កំពុងធ្លាក់ក្នុងភាពអាសន្នយ៉ាងខ្លាំង បន្ទាប់ពីចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ១ ២៣៨នាក់ និងអ្នករបួសជាង ៣ ៥០០នាក់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីដើមខែមីនាកន្លងទៅ។

យោងតាម The Star គ្រាន់តែក្នុងថ្ងៃអាទិត្យទី២៩មីនា មនុស្ស ៤៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត និង ១១៦នាក់បានរងរបួស ដោយសារគ្រាប់បែកដែលទម្លាក់ពីយន្តហោះចម្បាំងអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេស។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យប្រជាជននៅតំបន់ Dahieh ក្បែរទីក្រុងបេរូត រត់ភៀសខ្លួនជាបន្ទាន់ មុននឹងការវាយប្រហារថ្មីចាប់ផ្តើម។
ក្រៅពីការបាត់បង់ជីវិត វិបត្តិមនុស្សធម៌ក៏កំពុងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរផងដែរ។ មនុស្សជាង ១៣៦ ០០០នាក់ ឬស្មើនឹងប្រមាណ ៣៥ ១៧០គ្រួសារ កំពុងជ្រកកោនក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន ៦៦៣កន្លែង ដែលរដ្ឋាភិបាលរៀបចំឡើង ខណៈដែលចំនួនអ្នកភៀសខ្លួននៅតែបន្តកើនឡើងឥតឈប់ឈរ។ គួរបញ្ជាក់ថា រលកនៃសង្គ្រាមនេះបានចាប់ផ្ដើមឆាបឆេះឡើងវិញកាលពីថ្ងៃទី២មីនា បន្ទាប់ពីក្រុមហេសបូឡាបានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៤៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


