កីឡា
កីឡាករ ចាន់ សំអាត ក្រៅតែពីប្រដាល់រូបគេក៏ចេះធ្វើវីដេអូរកចំណូលពីហ្វេសបុកទៀតផង
អ្នកលេងគុនខ្មែរ ចាន់ សំអាត ក្រៅតែពីហ្វឹកហាត់ និងឡើងប្រកួតហើយនោះគេសង្កេតឃើញរូបគេធ្វើវីដេអូរកចំណូលបានមួយផ្នែកបន្ថែមពីហ្វេសបុកដើម្បីជួយបង្កើនជីវភាពក្រុមគ្រួសារបានធូរស្រាលមួយកម្រិតដែររយៈពេលប្រហែលមួយឆ្នាំនេះ។

កីឡាករ ចាន់ សំអាត
កីឡាករ ចាន់ សំអាត បានឲ្យដឹងមកថា រូបគេធ្វើវីដេអូលើហ្វេសបុកនេះយូរឆ្នាំមកដែរហើយ ដោយគ្រាន់តែពីមុនធ្វើខានៗមិនបានជាប់លាប់ជាប្រចាំ និងធ្វើចម្រុះវីដេអូតែម្ដង។ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះបានជួបអេដមីនកាន់ផេកប្រដាល់មួយរូបជួយលើកទឹកចិត្តខ្លួន និងចាំជួយជាយោបល់ផ្សេងៗឲ្យចាំផ្ដើមធ្វើជាប្រចាំឡើងវិញរហូតមកដល់ពេលនេះតែម្ដងទៅ។

ហ្វេសបុកផេក ចាន់ សំអាត
អ្នកប្រដាល់ពីដើមកំណើតពីខេត្តឧត្តរមានជ័យរូបនេះបន្ថែមទៀតថា រយៈពេល ២ខែមកនេះរូបគេបាន Sponsor ការធ្វើវីដេអូលើហ្វេសបុកផេកនេះហើយ។ ដោយឡែកចំពោះ Views ពីអ្នកទស្សនាវិញគឺបានទទួលពីហ្វេសបុកប្រហែលមួយឆ្នាំមកហើយ។ យ៉ាងណាចំណូលពីហ្វេសបុកនេះគឺមិនទៀតទាត់នោះឡើយអាស្រ័យលើវីដេអូដែលធ្វើនោះមាន Views តិច ឬច្រើនតាមជាក់ស្ដែង។

ហ្វេសបុកផេក ចាន់ សំអាត
សិស្សគុនក្លឹបគុនខ្មែរដូនតាបន្តទៀតថា ដោយសារតែចំណូលពីប្រដាល់បានតិចតូច និងមិនសូវបានប្រកួតញឹកដូចកីឡាករល្បីៗទើបរូបគេឆ្លៀតធ្វើវីដេអូនេះដើម្បីបង្កើនប្រាក់ចូលជួយផ្គត់ផ្គងគ្រួសារ។ តាំងពីទទួលចំណូលពីការធ្វើវីដេអូនេះមកជីវភាពគ្រួសារហាក់ធូរស្រាលបានមួយកម្រិតផងដែរ។
បញ្ជាក់ដែរថា ចាន់ សំអាត ជាកីឡាករចាស់វស្សាមួយរូបក្នុងវិស័យប្រដាល់គុនខ្មែរ។ រូបគេចូលហ្វឹកហាត់ដំបូងអំឡុងឆ្នាំ២០០៩ ជាមួយលោក ឡោ វុទ្ធី នៃក្លឹបប្រដាល់កងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ។ បច្ចុប្បន្ននេះរូបគេកំពុងហ្វឹកហាត់នៅក្លឹបប្រដាល់គុនខ្មែរដូនតាជាមួយលោក ឃឹម សុជាតិ។ ហ្វេសបុកដែលគេកំពុងធ្វើនេះមានដូចជា (SomArt Kunkhmer ខ្លាចាស់ភ្នំដងរែក) (ក្លឹបគុនខ្មែរដូនតា) (សាន្ត ឆេងហួង-Chheng Houng) និងយូធូបមួយ Channel ផងដែរ៕

វីដេអូ ចាន់ សំអាតដែលធ្វើកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


