Connect with us

ព័ត៌មានអន្ដរជាតិ

ការ​បញ្ជូន​​​​កង​ទ័ពថ្មី​រាប់​ពាន់​នាក់​​របស់​អាមេរិក​ ទៅ​ដល់​​មជ្ឈិម​បូព៌ា ​ខណៈ​​ការ​ប្រយុទ្ធថ្មើរ​ជើង​អាចផ្ទុះ​គ្រប់ពេល​​

បានផុស

នៅ

កង​​ទាហាន​​ថ្មី​រាប់ពាន់នាក់​មក​ពីកងពល​ធំទ័ពអាកាស​លេខ៨២ ដ៏​ឆ្នើម​របស់កងទ័ព​សហរដ្ឋអាមេរិក​បាន​មកដល់​មជ្ឈិមបូព៌ា​ហើយ។ នេះ​បើ​យោង​តាម​មន្ត្រី​អាមេរិក​ពីររូបប្រាប់ទី​ភ្នាក់​ងារ​រ៉យទ័រ​​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ​ខណៈប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ដូណាល់ ត្រាំ កំពុង​ថ្លឹង​ថ្លែង​នូវ​ជំហាន​បន្ទាប់ក្នុង​សង្គ្រាម​ប្រឆាំង​នឹងអ៊ីរ៉ង់។

រ៉យទ័រ បាន​រាយ​ការណ៍​ជា​លើកដំបូងនៅថ្ងៃទី១៨ខែមីនា ថា រដ្ឋ​បាល​របស់​លោក ត្រាំ កំពុង​ពិចារណាដាក់​ពង្រាយកងទ័ពអាមេរិក​បន្ថែម​រាប់​ពាន់​នាក់ទៅកាន់មជ្ឈិមបូព៌ា ជាចលនា​មួយ​ដែល​នឹងពង្រីក​ជម្រើស​ ដើម្បី​រួម​បញ្ចូល​ការ​ដាក់​ពង្រាយ​កង​កម្លាំង​លើ​ទឹកដី​អ៊ីរ៉ង់​។

យោធា​អាមេរិកកំពុង​ប្រតិបត្តិ​ការ Epic Fury ។​ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពឆ័ត្រយោង មានមូលដ្ឋាននៅ Fort Bragg រដ្ឋ North Carolina បាន​ចូល​រួម​​បន្ថែម​​លើកម្លាំងទាហានជើង​ទឹក និងកង​កម្លាំងប្រតិបត្តិការពិសេស​រាប់ពាន់នាក់ក្នុង​តំបន់​នៅ​មជ្ឈិម​បូព៌ា​។

គួរ​បញ្ជាក់​ថា​ កាលពីចុងសប្តាហ៍កង​ម៉ារីនប្រហែល ២៥០០ នាក់​បាន​ដាក់​ពង្រាយ​នៅ​មជ្ឈិមបូព៌ា។

មន្ត្រី​ដែល​និយាយ​ក្នុង​​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ពួក​គេ​មិន​បាន​​លើក​ឡើង​​ជាក់លាក់​​ថា​​​ទាហាន​ទាំងនោះ​​កំពុង​​ដាក់ពង្រាយ​​នៅ​ឯណា​​ទេ។

ការ​ដាក់​ពង្រាយ​មាន​ទាំង​ទាហាន ​កងទ័ព​នៃ​ទីស្នាក់ការ​កង​ពល​ទ័ពអាកាស​លេខ៨២ ជា​មួយ​សព្វា​វុធ​មួយចំនួន និង​ការគាំទ្រ​​ផ្សេង​ទៀត ​រួម​ទាំង​​ក្រុម​​ប្រយុទ្ធ​កងពលតូច​ផង​ដែរ​​។

ប្រភព​មួយ​និយាយ​ថា៖ «មក​ទល់​ពេល​នេះ អាមេរិក​មិនទាន់មានការសម្រេចចិត្ត​ធ្វើអ្វី​មួយ​ ដើម្បី​បញ្ជូន​កងទ័ពចូលទៅក្នុង​ប្រទេសអ៊ីរ៉ង់​ទេ ប៉ុន្តែ​ពួកគេ​នឹង​កសាងសមត្ថភាពយោ​ធា​​សម្រាប់​ប្រតិបត្តិការនាពេលអនាគត​ក្នុងតំបន់មជ្ឈិម​បូព៌ា​»។

មិន​តែ​ប៉ុណ្ណោះ ទាហានទាំងអស់នោះ​​អាចត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោល​បំណង​ជា​ច្រើន​​ក្នុងសង្គ្រាម​នៅ​អ៊ីរ៉ង់ រួមទាំង​ការប៉ុនប៉ង​ដណ្តើម​យក​កោះ ​Kharg ដែល​ជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង ៩០ភាគរយរបស់​ក្រុង​តេហេរ៉ង់​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម