ព័ត៌មានអន្ដរជាតិ
អាមេរិកលែងខ្វល់បើកច្រក Hormuz ដោយ ត្រាំឱ្យសម្ព័ន្ធមិត្តចូលទៅយកប្រេងខ្លួនឯង
សង្រ្គាមនៅមជ្ឈិមបូព៌ាឈានចូលជាខែទី១ហើយ ដែលវាជាការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ដ៏ចាស់ដៃចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈ។ សង្រ្គាមនេះមិនត្រឹមតែខូតខាតទ្រព្យសម្បត្តិរបស់ភាគីទាំងបីនោះទេ ប៉ុន្តែប្រទេសនៅមជ្ឈិមបូព៌ាក៏រងការវាយប្រហារនិងខូចខាតមិនស្ទើរដែរ ពិសេសធ្វើឱ្យតម្លៃប្រេងពិភពលោកបន្តហក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាច្រកសម្រាប់ដឹកប្រេងសកល។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តជាលើកដំបូងកាលពីថ្ងៃអង្គារ ចំពោះសម្ព័ន្ធមិត្តដែលមិនមានឆន្ទៈជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយបញ្ជាក់ថា ប្រទេសណាដែលខឹងដោយសារតម្លៃប្រេងថ្លៃគួរតែទៅយកប្រេងដោយខ្លួនឯង។
យោងតាម Al Jazeera និង Euro.News ផ្សាយថ្ងៃទី៣១ខែមីនា លោក ត្រាំ បង្ហោះលើ Truth Social ថា៖ « ពួកអ្នកនឹងត្រូវចាប់ផ្តើមរៀនពីរបៀបតស៊ូដើម្បីខ្លួនឯង សហរដ្ឋអាមេរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចជាពួកអ្នកមិននៅទីនោះសម្រាប់យើងដែរ។ អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងហើយ។ ចំណែកផ្នែកដ៏លំបាកក៏រួចរាល់ហើយដែរ។ ចូរទៅយកប្រេងរបស់អ្នកដោយខ្លួនឯងទៅ»។

ប្រធានាធិបតីអាមេរិករូបនេះបន្តថា៖ « ពួកគេគួរតែទៅទិញប្រេងឥន្ធនៈពីសហរដ្ឋអាមេរិក ព្រោះយើងមានច្រើនណាស់»។
ការអត្ថាធិប្បាយរបស់ លោក ត្រាំ បានកើតឡើងនៅថ្ងៃដដែល ដែលតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកបានលោតលើសពីមធ្យមភាគ ៤ដុល្លារបន្ថែមក្នុងមួយបារ៉ែលជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២ ខណៈតម្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទូទាំងពិភពលោក។

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានសងសឹកដោយបាញ់មីស៊ីលឆ្លងកាត់ប្រទេសក្នុងមជ្ឈិមបូព៌ានៅព្រឹកថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មីៗរបស់អ៊ីស្រាអែលលើរដ្ឋធានីតេហេរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើកឡើងថា គោលដៅយោធាជាងពាក់កណ្តាលរបស់លោកបានសម្រេចហើយ។
លោក ណេតាន់យ៉ាហ៊ូ ប្រាប់អ្នកផ្សាយព័ត៌មានអាមេរិក Newsmax ថា៖ « វាពិតជាហួសពីចំណុចកណ្តាលហើយ។ ប៉ុន្តែខ្ញុំមិនចង់ដាក់កាលវិភាគថាពេលណានឹងបញ្ចប់ទេ»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


