Connect with us

ព័ត៌មានអន្ដរជាតិ

ផ្តើមចេញពីអាមេរិក, បាតុកម្មប្រឆាំងសង្គ្រាមអ៊ីរ៉ង់ រាលដាលខ្លាំង ដល់១៦ប្រទេស

បានផុស

នៅ

ជាការប្រឆាំងសង្គ្រាមរបស់អាមេរិកលើអ៊ីរ៉ង់ និងដើម្បីសម្តែងការមិនពេញចិត្តចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ, ប្រជាជនអាមេរិកពី៨-៩លាននាក់ បានចេញតវ៉ាទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

តាមការផ្សាយរបស់ Al Jazeera, បាតុកម្ម «No Kings» ចាប់ផ្តើមនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦ ហើយនៅថ្ងៃនោះ វាត្រូវបានគេចាត់ទុកថាជា «ការតវ៉ាក្នុងរយៈពេលតែមួយថ្ងៃដែលធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក» ជាមួយការរៀបចំការជួបជុំជាង ៣ ៣០០ ព្រឹត្តិការណ៍ ផ្សេងៗគ្នា ក្នុងរដ្ឋទាំង៥០។

បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

នៅអាមេរិក វាមិនមែនត្រឹមជាការប្រឆាំងសង្គ្រាមអ៊ីរ៉ង់ទេ តែវាក៏រាលដាលទៅជាការប្រឆាំងនឹងភ្នាក់ងារអន្តោប្រវេសន៍ ដែលបង្ក្រាបដោយប្រើវិធីសាស្រ្តកាចសាហាវផងដែរ។

បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

ចំណុចផ្ទុះខ្លាំងនៃបាតុកម្មនេះគឺរដ្ឋ Minnesota បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារលើពលរដ្ឋដោយភ្នាក់ងារសហព័ន្ធកាលពីដើមឆ្នាំ។ ក្រៅពីនេះ ក៏មានបាតុកម្មធំៗនៅ Washington D.C., New York City, Chicago និង Los Angeles ផងដែរ។

បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

ដ្បិតថានៅអាមេរិក រាងធូរស្រាលក៏ពិតមែន ប៉ុន្តែបាតុកម្ម «No Kings» បានរាលដាលដល់១៦ប្រទេសជាពិសេសប្រទេសធំៗដូចជាអ៊ីរ៉ង់ បារាំងនិងអាល្លឺម៉ង់ ដោយបាតុកម្មបានកើតឡើងក្នុងទីក្រុងរ៉ូម ប៉ារីស និងបែរឡាំង។

បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

សរុបមក បាតុកម្ម «No Kings» មិនទាន់បញ្ចប់ទាំងស្រុងនោះទេ ប៉ុន្តែវាបាន ប្តូរទម្រង់ ពីការដើរក្បួនតាមដងផ្លូវទ្រង់ទ្រាយធំ មកជាការតស៊ូផ្នែកនយោបាយ និងច្បាប់វិញ។

បាតុកម្ម «No Kings» នៅអាមេរិក (រូប៖ Reuters)

ទោះមិនសូវមានការហែក្បួនកកកុញដូចមុន ប៉ុន្តែចលនានេះនៅតែបន្តយ៉ាងសកម្មតាមរយៈការធ្វើកូដកម្ម ពោលនៅតាមរដ្ឋមួយចំនួន កម្មករ និងនិស្សិតនៅតែបន្តធ្វើកូដកម្មមិនចូលធ្វើការ ឬរៀន ដើម្បីដាក់សម្ពាធសេដ្ឋកិច្ច។

ម្យ៉ាងមេធាវី និងអង្គការសិទ្ធិមនុស្សជាច្រើនបានដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់ ដើម្បីជំទាស់នឹងបទបញ្ជាផ្ទៃក្នុងមួយចំនួនរបស់ប្រធានាធិបតីថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម