ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បោះសម្តីទៅលោក ត្រាំ ថា៖ «ច្រក Hormuz គង់តែបើកវិញទេ ប៉ុន្តែមិនមែនសម្រាប់អាមេរិកឡើយ»
ស្របពេលតម្លៃប្រេងជាសកលកំពុងហក់ឡើងខ្ពស់ដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ Hormuz នោះ ពេលនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានបោះពាក្យទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ច្រកនេះគង់តែបើកវិញទេ ប៉ុន្តែមិនមែនបើកសម្រាប់អាមេរិកឡើយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធទី១ខែមេសាឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់ លោក Ebrahim Azizi សរសេរថា៖ «ច្រក Hormuz គង់តែបើកឡើងវិញទេ ប៉ុន្តែមិនមែនសម្រាប់អ្នកឡើយ គឺវាសម្រាប់តែអ្នកណាដែលគោរពតាមច្បាប់ថ្មីរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។ ការទទួលបដិសណ្ឋារកិច្ចរយៈពេល៤៧ឆ្នាំ បានបញ្ចប់ជារៀងរហូតហើយ»។
ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏ផ្លែផ្កាទៅប្រធានាធិបតីអាមេរិកដែរថា៖ «ទីបំផុត ក្តីសុបិនរបស់លោកត្រាំ ក្នុងការផ្លាស់ប្តូររបបបានក្លាយជាការពិតហើយ ប៉ុន្តែនោះគឺផ្លាស់ប្តូររបបដែនសមុទ្រនៅក្នុងតំបន់ទៅវិញទេ!»។

ការបង្ហោះសាររបស់លោក Azizi កើតឡើងបន្ទាប់ពី គណៈកម្មាធិការសន្តិសុខជាតិអ៊ីរ៉ង់បានអនុម័តផែនការយកពន្ធ លើនាវាទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។
យ៉ាងណា លោកត្រាំប្រកាសមុននេះថា អាមេរិកលែងខ្វល់រឿងបើកច្រក Hormuz ទៀតហើយ និងថែមទាំងប្រាប់សម្ព័ន្ធមិត្តឲ្យចូលទៅយកប្រេងដោយខ្លួនឯងទៅ។

យោងតាម Al Jazeera និង Euro.News ផ្សាយថ្ងៃទី៣១ខែមីនា លោក ត្រាំ បង្ហោះលើ Truth Social ថា៖ «ពួកអ្នកនឹងត្រូវចាប់ផ្តើមរៀនពីរបៀបតស៊ូដើម្បីខ្លួនឯង សហរដ្ឋអាមេរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចជាពួកអ្នកមិននៅទីនោះសម្រាប់យើងដែរ។ អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងហើយ។ ចំណែកផ្នែកដ៏លំបាកក៏រួចរាល់ហើយដែរ។ សូមទៅយកប្រេងរបស់អ្នកដោយខ្លួនឯងទៅ។ ពួកគេគួរតែទៅទិញប្រេងឥន្ធនៈពីសហរដ្ឋអាមេរិក ព្រោះយើងមានច្រើនណាស់»។
ការអត្ថាធិប្បាយរបស់ លោក ត្រាំ បានកើតឡើងចំថ្ងៃដែល តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកកើនដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២២មក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


