សេដ្ឋកិច្ច
គ្រួសារកសិករមួយ អាចរកប្រាក់ចំណូលបានគ្រាន់បើពីការលក់គ្រាប់ត្នោត
គ្រួសាររបស់កសិករមួយ តែងចុះទៅទិញផ្លែត្នោតចាស់ៗ ក្នុងតម្លៃសមល្មម ដែលអាចបានកម្រៃខ្លះដើម្បីកាប់យកគ្រាប់លក់ឲ្យអតិថិជននៅក្រុងបាត់ដំបងទិញយកទៅទទួលទាន ឬក៏អាចយកទៅធ្វើជាបង្អែមផងដែរ។

លោក ផន សត្យា ជាអ្នករស់នៅឃុំភ្នំសំពៅ ក្នុងភូមិសាស្ត្រស្រុកបាណន់ ដែលកំពុងអង្គុយកាប់ឆ្កឹះយកគ្រាប់ត្នោតពីរនាក់ភរិយា បានរៀបរាប់ថា ផ្លែត្នោតទាំងនេះគឺលោកតែងតែចុះទៅទិញពីអ្នកឡើងត្នោត នៅតំបន់ឃុំតាគ្រាម តាមផ្លូវទៅកាន់អាងកំពីងពួយ ព្រោះនៅទីនោះសំបូរដើមត្នោតណាស់។

លោក សត្យា បានបន្តថា នៅតាមតំបន់ខាងលើនោះ មិនមែនមានតែរូបលោកម្នាក់នោះទេ ដែលចុះទៅទិញផ្លែត្នោត គឺមានច្រើនណាស់។ ពិសេស គេទិញយកទៅកាប់លក់នៅតាមផ្លូវជាតិលេខ ៥៧ ក្បែរភ្នំក្រពើ ដោយនៅទីនោះមានអ្នកលក់ត្នោតចាស់ត្នោតខ្ចី ជាហូរហែតាមដងផ្លូវ បើអ្នកត្រូវការគ្រាប់ត្នោតចាស់ក៏មាន ឯអ្នកត្រូវការត្នោតខ្ចីយកទៅស្លក៏មានដែរ ទៅតាមតម្រូវការរបស់អតិថិជន។

លោកបានបន្ថែមថា សម្រាប់រូបលោកជាមួយនឹងភរិយា គឺលោកទិញយកមកកាប់យកគ្រាប់លក់នៅឯផ្សារមួយកន្លែង ក្នុងក្រុងបាត់ដំបង ព្រោះនៅទីនេះមិនមានអ្នកលក់ទេ ដូច្នេះលោកអាចលក់ដាច់គ្រាន់បើ។ ចំណែកតម្លៃវិញ លោកទិញផ្លែទាំងមូលក្នុងមួយផ្លូនចាប់ពី ៥.០០០ រៀល ដល់ ៧.០០០ រៀល ដែលផ្លែត្នោតទាំងនោះចាប់ពី ២ គ្រាប់ឡើងទៅ បើផ្លែណាតូចក្តឹប ហើយមានតែមួយគ្រាប់ក៏គេមិនរាប់ដែរ។

លោកបញ្ជាក់ថា នៅក្នុងតម្លៃដែលលោកទិញជាផ្លែយកមកកាប់លក់នេះ គឺអាចរកប្រាក់ចំណេញបានគ្រាន់បើ ដែលលោកច្រកគ្រាប់លក់វិញក្នុងមួយផ្លូនបានតម្លៃ ១២.០០០ រៀល។ បើថង់តូចដែលមានគ្រាប់ចំនួន ២០ គ្រាប់ គឺ លក់ក្នុងតម្លៃ ៦.០០០ រៀល ដូច្នេះលោកអាចរកកម្រៃបានពាក់កណ្ដាល នៃតម្លៃដើម បើគ្រាន់តែចំណាយកម្លាំង និងការប្រើប្រាស់សាំងម៉ូតូជិះរកទិញតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក៏លោកអាចរកប្រាក់ចំណូលដើម្បីទប់លើជីវភាពប្រចាំថ្ងៃបានគ្រាន់បើដែរ ដែលនេះគឺជាផ្លែឈើរបស់ខ្មែរសុទ្ធសាធ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


