Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក! ក្រោយអតីតតួសម្តែង F4 ខ្មែរ ចេញសារសុំចិត្តអ្នកសិល្បៈកុំបង្ហោះសុំជំនួយ បើមិនខ្វះខាតខ្លាំង

បានផុស

នៅ

ថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការចាប់អារម្មណ៍ និងវែកញែកយ៉ាងខ្លាំង បន្ទាប់ពីអតីតតួសម្តែងក្នុងរឿង F4 ខ្មែរ លោក សោ ពន្លឺ បានបង្ហោះសារសុំទៅកាន់អ្នកសិល្បៈមួយចំនួន កុំបង្ហោះសុំជំនួយ ប្រសិនបើមិនស្ថិតក្នុងស្ថានភាពខ្វះខាតធ្ងន់ធ្ងរ ដោយលោកព្រមានថា អាចនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកសិល្បៈខ្មែរទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោ ពន្លឺ បោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ ខណៈកំពុងរស់នៅប្រទេសអូស្ត្រាលី ជាមួយភរិយា និងកូនស្រីចំនួន៣នាក់ ក្នុងជីវិតគ្រួសារដ៏មានសុភមង្គល។ ទោះបីចាកឆ្ងាយពីវិស័យសិល្បៈក៏ដោយ រូបរាង និងសម្រស់របស់លោកនៅតែទាក់ទាញ ដូចកាលពីនៅលើវិថីសិល្បៈមុនៗ។

យ៉ាងណាមិញ កាលពីថ្ងៃទី១ ខែមករា កន្លងទៅ លោកបានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួន ដោយមានខ្លឹមសារថា សូមអោយអ្នកសិល្បៈមួយចំនួន បើមិនមានបញ្ហាខ្វះខាតខ្លាំងទេ គួរជៀសវាងការបង្ហោះសុំជំនួយ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងតម្លៃរបស់អ្នកសិល្បៈខ្មែរ។

ភ្លាមៗបន្ទាប់ពីការបង្ហោះនេះ បានបង្កឲ្យមានមតិចម្រូងចម្រាសពីសំណាក់អ្នកលេងបណ្តាញសង្គម និងមិត្តរួមអាជីពសិល្បៈ។ ក្នុងនោះ លោក Sool Cool បានបញ្ចេញមតិថា មិនគួរនិយាយបែបនោះទេ ព្រោះគ្មាននរណាម្នាក់ចង់បង្ហាញភាពលំបាក ឬការឈឺចាប់របស់ខ្លួនឡើយ ហើយមនុស្សគ្រប់រូបសុទ្ធតែមានបញ្ហាផ្ទាល់ខ្លួនខុសៗគ្នា។

ជាមួយគ្នានេះដែរ តារាភេទទី៣ កញ្ញា ប៉ុបពី ក៏បានបញ្ចេញមតិស្រដៀងគ្នា ដោយគាំទ្រថា ការសុំជំនួយគឺជាជម្រើសចុងក្រោយមួយសម្រាប់មនុស្សមួយចំនួន ហើយគួរត្រូវបានយល់ចិត្ត និងគាំទ្រ ជាងការរិះគន់។

ការវែកញែកនេះបន្តកើតមានយ៉ាងក្តៅគគុកលើបណ្តាញសង្គម ខណៈមហាជនមួយផ្នែកគាំទ្រទស្សនៈរបស់លោក សោ ពន្លឺ ប៉ុន្តែម្ខាងទៀតវិញ សូមឲ្យមានការយល់ចិត្ត និងគាំទ្រចំពោះអ្នកដែលកំពុងប្រឈមបញ្ហាជាក់ស្តែងផងដែរ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម