Connect with us

កីឡា

សហព័ន្ធ​កីឡា​សីដក់​ប្រមូល​ផ្ដុំជម្រើសជាតិ​​នៅ​មរកតេជោ​ ទាំង​គ្រូ ​និង​សិស្ស​មាន​សរុប​ ២៤​នាក់​

បានផុស

នៅ

សហព័ន្ធ​កីឡា​ជាតិ​ទាំង​ ៤០​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ហើយ​ ខណៈ​ប្រភេទ​កីឡា​សីដក់​វិញ​នោះ​គឺហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​ ដែល​មាន​គ្រូ​ និង​សិស្ស​សរុប​ ២៤​នាក់ចូលជំរុំ​ហាត់​ពង្រឹង​សមត្ថភាព​ឈាន​ឆ្ពោះ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡាអាស៊ី​ Asian Games ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ប្រមូលផ្ដុំហ្វឹកហាត់

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា សួង ចាន់តូរ៉ាទី ​អគ្គលេខាធិការ​សហព័ន្ធ​ថា​ ក្រុម​ជម្រើស​ជាតិ​កីឡា​សីដក់​កម្ពុជា​គឺ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ​ និង​ដំណើរ​ការ​ហ្វឹកហាត់​បាន​ប៉ុន្មាន​ថ្ងៃ​មក​ហើយ។​ ឆ្នាំ​នេះ​គឺ​ការ​ប្រមូលផ្ដុំ​មាន​កីឡាករ​ ១៤នាក់​ និង​កីឡា​ការិនី​ ៨នាក់។​ ចំពោះ​គ្រូ​បង្វឹក​គឺ​មាន​ ៤នាក់​ បុរស ២ នារី ២​ ផង​ដែរ។​

ការ​ប្រមូលផ្ដុំ​នេះ​ផង​ដែរ​គឺ​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ Asian Games​ នៅ​ប្រទេស​ជប៉ុន​ ដែល​ជា​កម្មវិធី​ធំ​សម្រាប់​សហព័ន្ធ​ និង​ត្រៀម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែល​តាម​រយៈ​ការ​អញ្ចើញ​ពី​បណ្ដា​ប្រទេស​ជា​ម្ចាស់​ផ្ទះផ្សេងៗ។​

ទិដ្ឋភាព​ប្រមូលផ្ដុំហ្វឹកហាត់

បញ្ជាក់​ដែរ​ថា​ តាម​គោលការណ៍​របស់​ក្រសួង​អប់រំ​ សម្រាប់​ឆ្នាំ​២០២៦​ នេះ​មាន​ ៤០​សហព័ន្ធ​កីឡា​ជាតិ​ និង​ ១ប្រភេទ​កីឡា​ជនពិការ​ផង​ដែរ​ដែល​ត្រូវ​ប្រមូលផ្ដុំ​ហ្វឹកហាត់ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​អន្តរជាតិ​ជា​ច្រើន។​ ចំពោះ​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិនឡូន​កម្ពុជា ​ក៏​ជា​ប្រភេទ​កីឡា​មួយ​ក្នុង​ចំណោម​ទាំង​ ៤០​ដែល​ក្រសួង​ប្រមូលផ្ដុំ​ផង​ដែរ៕​

កីឡាសីដក់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម