Connect with us

សេចក្ដីជូនដំណឹង

នគរបាលកម្ពុជា ឈ្នះមេដាយមាសដំបូង កីឡានគរបាលពិភពលោក គ្រាដែលសីដក់ ឈ្នះមេដាយប្រាក់ នៅថៃ

បានផុស

នៅ

កីឡាករនគរបាលកម្ពុជា ១ រូប បានឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី ១៩ ឆ្នាំ ២០២២ (The 19th World Police and Fire Games) នៅទីក្រុង Rotterdam ប្រទេសហូឡង់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ នង គ្រឹះ​ស្នា ដណ្តើមបាន​មេដាយមាស ១​ គ្រឿង លើ​វិញ្ញាសា Jiu jitsu អាយុ​ ៤០ ​ឆ្នាំ​ឡើង ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​ ៧០ ​គីឡូក្រាម គ្រា​ដែល​រូបគេ​ក៏​ទើបតែ​ឈ្នះ​មេដាយ​សំរឹទ្ធ កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២២ កន្លងទៅ​ផងដែរ​។ គិត​មកទល់ពេលនេះ នគរបាល​កម្ពុជា ឈ្នះ​មេដាយ ៣​ គ្រឿង​ហើយ ក្នុង​ព្រឹត្តិការណ៍​ដដែល​នេះ ពោលគឺ​មាស ១ ​គ្រឿង និង​សំរឹទ្ធ ២ ​គ្រឿង​។​

​ព្រឹត្តិការណ៍​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​ ១៩ ឆ្នាំ​ ២០២២ នេះ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ២២ ដល់​ ៣១ ខែកក្កដា ឆ្នាំ ​២០២២ ដោយមាន​កីឡា ៦៣ ​ប្រភេទ​ដាក់ឱ្យ​ប្រកួត ខណៈ​ប្រភេទ​កីឡា​ដែល​សហភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា បញ្ជូន​ចេញទៅ​ប្រកួតប្រជែង មាន ៦​ ប្រភេទ​រួមមាន​៖ តេ​ក្វាន់​ដូ WT, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ចំបាប់​, យូ​ដូ និង​កា​រ៉ា​តេ ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន ២២ ​រូប​។​

​ដោយឡែក​ជោគជ័យ​ដទៃទៀត​ផងដែរ ​ក្នុងការ​ប្រកួតលើ​ឆាក​អន្តរជាតិ​នោះ​ គឺ​លើ​ប្រភេទ​កីឡា​សីដក់ ដោយ​ក្រុមកីឡា​សីដក់​កម្ពុជា ក៏​ទើបតែ​ទទួលបាន​មេដាយប្រាក់​ផងដែរ នៅក្នុង​ប្រភេទ​វិញ្ញាសា (​ទាត់សី​ចូល​កន្ត្រក​) Men’s Hoop នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សីដក់​ជ្រើស​រើស​ជើ​ង​ឯក​ពិភពលោក “​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​”​។ ចំពោះ​កម្មវិធី​បំពាក់​មេដាយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​បិទ​កម្មវិធី ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២២​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សីដក់ជ្រើស​រើស​ជើ​ង​​ឯក​ពិភពលោក “​ពានរង្វាន់​ព្រះមហាក្សត្រ​ថៃ​” គឺធ្វើឡើង​ជា​លើក​ទី ​៣៥ ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៤-៣១ ខែកក្កដា ឆ្នាំ​ ២០២២ ដោយមាន​ប្រទេស​ចំនួន ៣៥​ មកពី​ជុំវិញ​ពិភពលោក​ចូលរួម​។​

​ក្រុម​ជម្រើសជាតិ​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា ដែល​បាន​ចេញទៅ​ប្រកួត King Cup World Championship 2022 នៅ​ថៃ កាលពី​យប់​ថ្ងៃទី​ ២១ ខែកក្កដា ដោយមាន​កីឡាករ ១៨​ នាក់ និង​កីឡាការិនី ៨​ នាក់​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម