កីឡា
ក្លិបបាល់ទាត់នៅកម្ពុជា ចំនួន២ បានធ្វើបុណ្យដាក់ទាននៅថ្ងៃវិសាខបូជា
សមាជិក២របស់ពានរង្វាន់ Metfone Cambodian League 2021 មានក្រុមបាល់ទាត់ក្រសួងការពារជាតិ (TIFFY Army FC) និងក្រុមបាល់ទាត់វិសាខា (Visakha FC) បានធ្វើបុណ្យនិងចែកអំណោយដល់កងកម្លាំង វត្តអារាម និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលនៃមេរោគកូវីដ-19។
ចំពោះក្រុមបាល់ទាត់ក្រសួងការពារជាតិ ប្រកាសនៅលើហ្វេសប៊ុកផ្លូវ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃវិសាខបូជា ផងនោះថា៖«ក្នុងឱកាសបុណ្យវិសាខបូជា ! ក្នុងពេលប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ-19 ក្លិបយើងបានបង្កើតកម្មវិធីសប្បុរសធម៌ចែកអំណោយជូនបងប្អូនពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់ចំនួន២០០គ្រួសារ។ ក្រុមការងាររបស់ក្លិបនឹងយកអំណោយទាំងអស់នោះទៅជូនដល់ទីតាំង ដោយបងប្អូនគ្រាន់តែទាក់ទងតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 086 699 998 ឬ 070 266 644 ឬ 085 892 425»។

ចំណែកក្រុមបាល់ទាត់វិសាខា វិញលោកជំទាវ កែ សួនសុភី ដែលជាប្រធានក្លិបបានឱ្យក្រុមការងារចុះចែកអំណោយនៅ២ទីតាំងផ្សេងគ្នានៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។ គ្រឿងឧបភោគ បរិភោគនោះមានដូចជា អង្ករចំនួន ៦ តោន, ត្រីខចំនួន ៣៦ កេសធំ, មីចំនួន ៣៦ កេសធំ, ទឹកត្រីចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ, ទឹកក្រូចចំនួន ៥០ កេស និងទឹកសុទ្ធចំនួន ៥០ កេស។

នៅថ្ងៃជាមួយគ្នានោះដែរក្រុមការងាររបស់ក្លិបបាល់ទាត់វិសាខា ក៏បាននាំយកជាគ្រឿងឧបភោគ បរិភោគប្រគេនជូន វត្តគីរីរុក្ខរាមថ្មរមៀល(ភ្នំដងរែក) ផងដែរដូចជាអង្ករចំនួន ៦ តោន, ត្រីខចំនួន ៣៦ កេសធំ, មីចំនួន ៣៦ កេសធំ, ទឹកត្រីចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ, ទឹកក្រូចចំនួន ៥០ កេស, ទឹកសុទ្ធចំនួន ៥០ កេស។
សូមបញ្ជាក់ថាពានរង្វាន់លីគកំពូលកម្ពុជា នាពេលបច្ចុប្បន្នមានក្រុមជាសមាជិកចំនួន១៣ក្រុម ដោយកំពុងតែសម្រាកសកម្មភាពប្រកួតជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-19 មានការកើនឡើងខ្លាំង៕
អត្ថបទ៖ ម៉េង ហួរ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



