Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង អំពាវនាវ​កុំ​ឲ្យប្រទេសនានា​ធ្វើជា «រដ្ឋចំណុះ» របស់អាមេរិក ឬចិន ខណៈ​ត្រៀម​បង្កើត​សម្ព័ន្ធ​ថ្មី​​

បានផុស

នៅ

ប្រធានាធិបតីបារាំង  អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឲ្យប្រទេសនានានៅជុំវិញពិភពលោក កុំធ្វើជា «រដ្ឋចំណុះ» របស់សហរដ្ឋអាមេរិក ឬចិន បន្ទាប់ពីជម្លោះជាសាធារណៈជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើបញ្ហាអ៊ីរ៉ង់ និងអង្គការណាតូ។ នេះបើយោងតាមរបាយការណ៍ចុះផ្សាយដោយ RT

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ ប្រធានាធិបតី​បារាំង​ លោក ម៉ាក្រុង បានជំរុញឲ្យប្រទេស​នានា រួមទាំងកូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល ឥណ្ឌា អូស្ត្រាលី និងកាណាដា បង្កើត «សម្ព័ន្ធភាពឯករាជ្យ» ដោយផ្អែកលើការប្តេជ្ញាចិត្តរួមគ្នាចំពោះបញ្ហាដូចជាច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ។

លោកបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Yonsei ថា «ក្នុងរយៈពេលជាច្រើនទសវត្សរ៍ យើងមានអ្វីដែលគេហៅថាស្ថិរភាពដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ និងភាពប្រាកដនិយម​​មួយចំនួនដែលយើងមាន។ យើងមិនគួរអសកម្ម​ ដោយ​គ្រាន់​តែ​ក្នុងភាពចលាចលថ្មីនេះទេ។ យើងត្រូវតែកសាងសណ្តាប់ធ្នាប់ថ្មី! ជាក់ស្ដែង គោលបំណងរបស់យើងមិនមែនដើម្បីក្លាយជាប្រទេសចំណុះនៃមហាអំណាចពីរនោះទេ។ យើងមិនចង់ពឹងផ្អែកលើការត្រួតត្រារបស់ប្រទេសចិនទេ ហើយមិនចង់ប្រឈមមុខនឹងភាពមិនអាចទាយទុកជាមុនបានរបស់អាមេរិកដែរ»។

លោក ម៉ាក្រុង បានបដិសេធ​គាំទ្រសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានវាយប្រហារលោកត្រាំដែលបានចំអកឲ្យអង្គការណាតូថាជា «ខ្លាក្រដាស» បន្ទាប់ពីសមាជិកអឺរ៉ុបរបស់ខ្លួនបានបដិសេធមិនឆ្លើយតបនឹងការអំពាវនាវរបស់គាត់ ក្នុងការដោះសោច្រកសមុទ្រ Hormuz។

មេដឹកនាំបារាំងរូបនេះបាននិយាយថា «ខ្ញុំមិនជឿថាយើងនឹងជួសជុលស្ថានការណ៍ ដោយគ្រាន់តែទម្លាក់គ្រាប់បែក ឬដោយប្រតិបត្តិការយោធានោះទេ» ដោយសំដៅទៅលើអន្តរាគមន៍របស់អាមេរិកកន្លងមក និងបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។

យោងតាមកាសែត New York Times បារាំងបានចូលរួមជាមួយរុស្ស៊ី និងចិនក្នុងការប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអនុញ្ញាតឲ្យមានសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅ Hormuz។ ការបោះឆ្នោតដែលដើមឡើយគ្រោងធ្វើនៅថ្ងៃសុក្រ ត្រូវបានពន្យារពេល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ម៉ាក្រុង ផ្តាំទៅ ត្រាំ៖ សង្គ្រាមមិនមែនការសម្តែងទេ ត្រូវប្រយ័ត្នសម្តី កុំនិយាយរាល់ថ្ងៃពេក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម