Connect with us

ជីវិតកម្សាន្ដ

ម៉េង ប៊ុនឡូ ដឹងគុណសម្តេចទាំងទ្វេបានប្រោសជីវិតរស់ជាថ្មី ឱ្យបានប្រកបអាជីពសិល្បៈ

បានផុស

នៅ

តារាសម្តែងលោក ម៉េង ប៊ុនឡូ បង្ហាញក្តីរំភើបយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការជួយឧបត្ថម្ភថវិកាចំនួន ៥,០០០ ដុល្លារ ពីសំណាក់ ហ៊ុន សែន និង ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយសម្រាលថ្លៃព្យាបាល ខណៈដែលលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងរូបនេះ កំពុងប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យធ្វើការវះកាត់សរសៃវ៉ែនជើងខាងឆ្វេង។ ក្រោយទទួលបានការឧបត្ថម្ភ លោកបានសម្តែងអារម្មណ៍រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ពោលថា ជំនួយនេះដូចជាការប្រោសជីវិតឱ្យលោកបានរស់ឡើងវិញ។

លោក ម៉េង ប៊ុនឡូ បានលើកឡើងថា ជាសិល្បករម្នាក់ លោកសូមលំឱនគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងទ្វេ ដែលបានផ្តល់ជំនួយចំនួនប្រហែល ២០ លានរៀល (៥,០០០ ដុល្លារ) ដើម្បីជួយសម្រួលការព្យាបាលជំងឺទឹកនោមផ្អែម និងការវះកាត់សរសៃជើង។

លោកថា “កូនសែនរំភើប និងត្រេកអរបំផុត ដូចបានជីវិតរស់ជាថ្មី ដែលអាចឱ្យកូនបន្តអាជីពសិល្បៈ។ សម្តេចពុក សម្តេចម៉ែ តែងតែយកចិត្តទុកដាក់ និងជួយដល់សិល្បករ ព្រមទាំងប្រជាជនទាំងអស់ ដោយចង់ឃើញកូនចៅរស់នៅក្នុងសេចក្តីសុខក្រោមម្លប់សន្តិភាព”។

បន្ថែមពីនេះ លោកក៏បានជូនពរដល់សម្តេចទាំងទ្វេ ឱ្យមានសុខភាពល្អ ប្រាជ្ញាភ្លឺថ្លា ដើម្បីបន្តជាម្លប់ដល់ប្រជាជន និងសិល្បករ។ លោកក៏បានបញ្ជាក់ថា នឹងចងចាំព្រះគុណដ៏ធំធេងនេះអស់មួយជីវិត៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម