Connect with us

ព័ត៌មានអន្ដរជាតិ

កាសែត​ Zeteo ៖ អ៊ីស្រាអែលយក​លំនាំ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ហ្គាហ្សា​​ ទៅ​​អនុវត្ត​នៅ​លីបង់​

បានផុស

នៅ

ពេល​និយាយ​ពី​​ភាព​គ្មាន​ទោស​ពៃរ៍របស់​នរណា​ម្នាក់​ តើ​វា​នឹង​សម្គាល់​អ្វី​ខ្លះ? សូម​ក្រឡេក​មើល​ប្រទេស​អ៊ីស្រាអែល។ ប្រទេស​នេះ​បាន​រួចទោស​​​ពី​​ការ​​ប្រល័យពូជសាសន៍​នៅហ្គាហ្សា ហើយ​ពេល​នេះ​ពួក​គេ​​កំពុង​បើក​យុទ្ធនា​ការ​ប្រល័យពូជសាសន៍ស្រដៀង​គ្នាមួយ​ទៀត​​ប្រឆាំង​នឹង​សហគមន៍ស៊ីអ៊ីត​​ (Shiite) ​ភាគខាង​ត្បូងប្រទេស​លីបង់។

យោង​តាម​កាសែត​ Zeteo ផ្សាយ​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៦ បច្ចុប្បន្ន​ជនស៊ីវិលស៊ីអ៊ីតរាប់​រយ​រាប់​ពាន់នាក់​កំពុង​​ផ្លាស់​ទី​លំនៅ ប្រឈម​នឹង​ការ​​ទម្លាក់​គ្រាប់បែកនិង​បង្ខំ​ឱ្យភៀសខ្លួន។ ផ្ទះ​របស់​ពួកគេត្រូវបាន​បំផ្លាញ​។ ចំណែក​​រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​និយាយ​ថា ជន​ស៊ីវិល​ទាំង​អស់​នោះ​មិន​អាចត្រឡប់​មកវិញបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។ រូបភាព៖ Reuters

អ្នក​កាសែតស៊ើប​អង្កេត​របស់ Zeteo​ លើក​ជា​សំណួរ​ថា​៖ «តើ​បញ្ហា​​នៅ​បស្ចិមប្រទេស​ឬ​​ក្នុង​​តំបន់ភាគ​​ខាងត្បូងនិង​សូម្បី​​តែ​​ក្នុង​​ពិភព​​មូស្លីម​​នៅ​ឯណា? តើ​​កិច្ចប្រជុំ​បន្ទាន់និង​ចំណង​ជើង​ព័ត៌មាន​​ដែល​​ពោរ​ពេញ​​ដោយ​កំហឹង ធ្វើ​ឡើង​ដោយ​​​ក្រុមជ្រុល​និយម​យោធា​សកម្ម​​ ISIS កំពុង​​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​​ប្រឆាំង​​​នឹង​​ជនជាតិ Yazidis នៅ​​ក្នុង​ប្រទេស​អ៊ីរ៉ាក់និង​ស៊ីរី​នៅ​​ឯណា»?

រឿង​នេះ​មិនមែន​ជា​រឿង​បំផ្លើសទេ​! ដំបូងឡើយ ​អនុ​សញ្ញា​ប្រល័យពូជសាសន៍ឆ្នាំ១៩៤៨ កំណត់និយមន័យ​នៃការប្រល័យ​ពូជសាសន៍ថា​៖ «ទង្វើដែលប្រព្រឹត្តដោយចេតនា​បំផ្លាញ​ទាំងស្រុង ឬ​មួយផ្នែក​លើ​ក្រុមសាសនា រួមទាំងការ​សម្លាប់​សមាជិក​នៃ​ក្រុម វា​ត្រូវ​បាន​រចនាឡើងដើម្បីបំផ្លិចបំផ្លាញ​រាងកាយ​ទាំងស្រុង ឬផ្នែក​ណាមួយ​»​។

បន្ទាប់មកថ្មីៗនេះ​កាសែត New York Times និង Drop Site News បង្ហាញពីសកម្ម​ភាព​កងកម្លាំង​អ៊ីស្រាអែលចេញ​បញ្ជា​ជម្លៀស​ប្រជាជន​ចេញនៅទូទាំងតំបន់ធំៗ​នៃភាគខាងត្បូងប្រទេស​លីបង់ ដោយ​កំណត់​គោល​ដៅយ៉ាងច្បាស់ទៅ​លើ​សហគមន៍​ស៊ីអ៊ីត។

បញ្ហា​​នេះ​​បាន​ដាក់​ស្លាក​ជា​ការសម្អាតជនជាតិភាគតិច ព្រោះ​ប្រជាជន​ទាំងមូល ហើយ​​ក្រុម​សាសនាត្រូវបានកំណត់​គោលដៅឱ្យ​មាន​ការ​ផ្លាស់ទី​លំនៅ និង​សម្លាប់រង្គាល​នៅ​កន្លែងដែលពួកគេរស់នៅ​។

វិធីសាស្រ្តបច្ចុប្បន្នរបស់អ៊ីស្រាអែល​ ចំពោះ​ពួកស៊ីអ៊ីតភាគខាងត្បូង​ប្រទេសលីបង់​គឺជា​សមូហភាព ពួក​គេ​មិនរើស​កន្លែង​ទម្លាក់​គ្រាប់​បែក​និង​ធ្វើ​ឱ្យ​ស៊ាំនឹងភាពភ័យខ្លាចទេ​​។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល​ម្នាក់បានប្រាប់​វិទ្យុ LBC នៅ​ចក្រភព​អង់គ្លេសកាលពី​ខែមុនថា៖ « ផ្ទះនីមួយៗនៅ​ភាគខាងត្បូងប្រទេសលី​បង់ ជា​ពិសេស​ផ្ទះរបស់ពួកស៊ីអ៊ីតគឺជាមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ដោយ​មិន​ផ្តល់​ភស្តុតាង​អ្វីទាំងអស់​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម