ព័ត៌មានជាតិ
វិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ចូលដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាព
សេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយទទួលបានការអនុម័តដោយសភាទាំងពីរថ្នាក់។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាពច្បាប់ខាងលើ នឹងធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានដឹកនាំរបស់លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ បើតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ កិច្ចប្រជុំនេះ គឺធ្វើឡើងតបតាមសំណើរបស់សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងទទួលបាននូវការឯកភាពទាំងស្រុងពីព្រឹទ្ធសភា នៅក្នុងសម័យប្រជុំជាវិសាមញ្ញ កាលពីថ្ងៃទី៣ ខែមេសា។

សេចក្តីស្នើច្បាប់នេះ ត្រូវបានស្នើឡើងដោយក្រុមសមាជិកព្រឹទ្ធសភា ដែលនឹងត្រូវធ្វើវិសោធនកម្មទៅលើមាត្រាមួយចំនួន ដូចជាមាត្រា៨ថ្មី មាត្រា៩ មាត្រា១០ មាត្រា១៤ មាត្រា១៧ មាត្រា១៨ មាត្រា២៣ និងមាត្រា២៨ ដើម្បីធានានូវភាពសមស្រប គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តមុខងារតំណាងរបស់សមាជិកព្រឹទ្ធសភា។
ដោយហេតុថា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រកាសឱ្យប្រើ កាលពីឆ្នាំ២០០៥ កន្លងទៅ បានកំណត់មណ្ឌលបោះឆ្នោតជាភូមិភាគ ដែលមានខេត្តច្រើនបញ្ចូលគ្នា បង្កើតជាឧបសគ្គសម្រាប់ទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោត ទើបប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានផ្ដួចផ្ដើមឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដែលចំណុចសំខាន់ គឺការផ្លាស់ប្តូរមណ្ឌលបោះឆ្នោតពីភូមិភាគ មកជាមណ្ឌលបោះឆ្នោតរាជធានី-ខេត្ត ដូចនឹងរដ្ឋសភាដែរ។

តាមការបញ្ជាក់របស់លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ការធ្វើវិសោធនកម្មច្បាប់នេះ នឹងជួយឱ្យព្រឹទ្ធសភាពង្រឹងប្រសិទ្ធភាពនៃការអនុវត្តមុខងារតំណាង បង្កើនគណនេយ្យភាព ព្រមទាំងបង្ខិតសមាជិកព្រឹទ្ធសភាឱ្យកាន់កៀក និងកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


