Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនអ៊ីរ៉ង់ ទូទាំងប្រទេស ចេញអបអរតាមផ្លូវ ក្រោយមានបទឈប់បាញ់

បានផុស

នៅ

ក្រោយបទឈប់បាញ់រយៈពេល២សប្តាហ៍ចូលជាធរមាន ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេស បាននាំគ្នាចេញមកអបអរតាមដងផ្លូវជាពិសេសក្នុងរដ្ឋធានីតេហេរ៉ង់តែម្តង ដោយចាត់ទុកថា នេះជាជ័យជម្នះនិងការទទួលបានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦, ប្រជាជនរាប់ម៉ឺននាក់ បានចេញមកអបអ​រសាទរ ដោយមានអ្នកខ្លះកាន់ទង់ជាតិនិងខ្លះទៀតកាន់រូបថត មេដឹកនាំកំពូល Mojtaba Khamenei នៅទីលាន Enqelab-e-Eslami។

(រូប៖ Reuters)

ការជួបជុំនេះកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលនៃប្រទេសអ៊ីរ៉ង់ (SNSCI) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែល ដោយប្រកាសពី «ជ័យជម្នះធំធេង» លើសហរដ្ឋអាមេរិក។

(រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍នោះ SNSCI និយាយថា៖ «ចាប់តាំងពីប្រធានាធិបតី ត្រាំ យល់ព្រមលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់មក ទីក្រុងតេហេរ៉ង់បានហៅលទ្ធផលនេះថាជាជ័យជម្នះដ៏ធំធេង ហើយវាជាបរាជ័យយ៉ាងអាម៉ាស់សម្រាប់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមអយុត្តិធម៌ ខុសច្បាប់ និងជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជាតិអ៊ីរ៉ង់»។

(រូប៖ Reuters)

SNSCI បញ្ជាក់ថា អ៊ីរ៉ង់សម្រេចបាននូវគោលដៅស្ទើរតែទាំងអស់នៅក្នុងសង្រ្គាមនេះ ហើយថាភាគីសត្រូវកំពុងប្រឈមមុខនឹងបរាជ័យជាប្រវត្តិសាស្ត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម