ព័ត៌មានអន្ដរជាតិ
តម្លៃខ្នុរវៀតណាមធ្លាក់ចុះខ្លាំង បង្ខំឱ្យកសិករខ្លះទុកឱ្យទុំស្អុយចោល
តម្លៃផ្លែខ្នុរវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គ កំពុងធ្លាក់ចុះខ្លាំងយ៉ាងគំហុក ដោយបង្កការខាតបង់ដល់កសិករ ដែលខ្លះបង្ខំចិត្តទុកចោលឱ្យទុំរលួយនៅចម្ការ ដោយសារតែតម្រូវការខ្សោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីពេលថ្មីៗនេះ។

នៅខេត្ត Dong Thap កន្លែងជួញដូរខ្នុរដែលធ្លាប់តែមមាញឹក បានកាត់បន្ថយប្រតិបត្តិការ ឬបិទទាំងស្រុង។ កសិកររាយការណ៍ថា សូម្បីតែផ្លែខ្នុរគុណភាពល្អបំផុត ឥឡូវនេះលក់បានត្រឹមតែ ៣ ០០០ ដុង(០,១១ ដុល្លារ)/គីឡូក្រាមប៉ុណ្ណោះ ដោយទាបជាងឆ្ងាយធៀបនឹងតម្លៃផលិតកម្មក្នុងរង្វង់ ៨ ០០០ ដុង។
កសិករម្នាក់នៅឃុំ ប៊ិញភូ នៃខេត្ត Dong Thap បាននិយាយថា៖ «លក់ទៅក៏ខាត ប៉ុន្តែបើទុកនៅលើដើម វាខ្ជះខ្ជាយ»។
ស្ថានភាពទីផ្សារបែបនេះ ក៏មាននៅខេត្តក្បែរខាង Vinh Long ឯណោះផងដែរ ដោយកសិករបាននិយាយថា គ្មានឈ្មួញដើរទិញ ដែលធ្វើឱ្យពួកគេទុកខ្នុរទុំឱ្យរលួយចោល។
មែនទែនទៅ ការធ្លាក់ចុះថ្លៃឆ្នាំនេះ ធ្ងន់ធ្ងរធៀបនឹងតម្លៃឆ្នាំមុន ដែលកសិករអាចលក់បានចន្លោះពី ១៥ ០០០ – ២០ ០០០ ដុង/គីឡូក្រាម។ ពាណិជ្ជករបាននិយាយថា ការធ្លាក់ចុះថ្លៃបែបនេះ គឺដោយសារតែការរំខានផ្នែកនាំចេញ រួមទាំងការពន្យារពេលដឹកជញ្ជូននៅច្រកព្រំដែន ដែលតម្រូវឱ្យមានការដឹកជញ្ជូនមកចាក់លើទីផ្សារក្នុងស្រុកវិញ។
ការផ្គត់ផ្គង់លើសកម្រិត រួមផ្សំជាមួយនឹងកម្សោយតម្រូវការក្នុងស្រុក បានធ្វើឱ្យតម្លៃធ្លាក់ចុះគំហុក។ លើសពីនោះ ការកើនឡើងថ្លៃដឹកជញ្ជូន និងការពន្យារពេលផ្នែកភស្តុភារ ធ្វើឱ្យអ្នកទិញកាន់តែខកចិត្ត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


