ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវឱ្យគ្រឹះស្ថានសិក្សាទូទាំងប្រទេស បន្តចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស ទាំងរដ្ឋ និងឯកជន បន្តចូលរួមក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែល្អប្រសើរ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពពេញលេញសម្រាប់អភិវឌ្ឍជាតិមាតុភូមិ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងអបអរសាទរចំពោះបុគ្គលិកអប់រំទាំងអស់ដែលទទួលបានមេដាគ្រឿងឥស្សរិយយសនាឱកាសនេះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងបំពេញភារៈកិច្ចប្រកបដោយការទទួលខុសត្រូវ ជាពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនជាមួយប្រទេសថៃ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះតាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី។
ទន្ទឹមនឹងនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពរបស់បុគ្គលិកអប់រំទាំងអស់ ដែលបាននិងកំពុងជួយគាំទ្រដល់ប្រជាជន លោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្សភៀសខ្លួនតាមតំបន់ព្រំដែន ដោយក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំទាំងអស់ បានដើរតួនាទីយ៉ាងសកម្មក្នុងការកៀរគរធនធានពីសប្បុរសជន ដើម្បីជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន រៀបចំជាបន្ទប់រៀន និងបណ្ណាល័យបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាព ក្នុងគោលដៅធានាឱ្យបាននូវនិរន្តរភាពនៃការសិក្សា និងជួយសម្រួលដល់ការវិលត្រឡប់ទៅកាន់ទីលំនៅដ្ឋានវិញរបស់ពួកគេប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះបុគ្គលិកអប់រំទាំងអស់ និងបានគូសបញ្ជាក់ពីសមិទ្ធផលគួរជាទីមោទនៈរបស់ប្រព័ន្ធអប់រំ ដោយក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ អត្រាសិស្សចូលរៀនមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈអត្រាបោះបង់ការសិក្សាមានការថយចុះនៅគ្រប់កម្រិតសិក្សា។ ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តជំរុញការអនុវត្ត “សាលារៀនគំរូ” ដែលជាអាទិភាពចម្បង ស្រាវជ្រាវនិងរៀបចំវិធីសាស្ត្របង្រៀនថ្មីៗ ការពង្រឹងសមត្ថភាពសិស្សលើតេស្តស្តង់ដាអន្តរជាតិ (SEA-PLM និង PISA) និងការលើកកម្ពស់ការបង្រៀនផ្នែកវិទ្យាសាស្ត្រ (STEM)៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


