កូវីដ-១៩
ហេតុផលលម្អិតដែលអ្នកជំនាញហាមដាច់ខាតមិនឲ្យផឹកស្រាមុននិងក្រោយពេលចាក់វ៉ាក់សាំង
គ្រូពេទ្យជំនាញអាមេរិកាំងព្រមាន ហាមផឹកស្រាដាច់ខាតមុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះវាមិនងាយបង្កើតអង់ទីគ័រការពារខ្លួននិងនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។

បើយោងតាមការលើកឡើងពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) បានឱ្យដឹងថា បច្ចុប្បន្ននេះមិនទាន់មានភ័ស្តុតាងណាមួយដែលបញ្ជាក់លើការទទួលទានជាតិអាល់កុលច្រើនពេកអាចកាត់បន្ថយប្រសិទ្ធភាពក្រោយការចាក់វ៉ាក់សាំងកូវីដនោះទេ។
ប៉ុន្តែទោះជាយ៉ាងណា ការសិក្សាជាច្រើនបង្ហាញថា ការផឹកស្រាមិនត្រឹមតែអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំក្រោយចាក់វ៉ាក់សាំង COVID-19 ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងមិនឱ្យបណ្ដុះអង់ទីគ័រការពាររាងកាយទៀតផង ។

វេជ្ជបណ្ឌិត Ilhem Messaoudi នាយកមជ្ឈមណ្ឌលស្រាវជ្រាវវីរុសនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយប្រាប់ The New York Times ពីឥទ្ធិពលនៃគ្រឿងស្រវឹងទៅលើការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំថា អ្នកដែលតែងតែផឹកជាតិអាល់កុលក្នុងកម្រិតមធ្យម ឬមិនលើសពី២កែវក្នុងមួយថ្ងៃចំពោះបុរស និងមិនលើសពី១កែវក្នុងមួយថ្ងៃចំពោះស្ត្រី វាគ្មានបញ្ហាគួរឱ្យព្រួយបារម្ភនោះទេ។
លោកស្រីមានប្រសាសន៍ថា “ប្រសិនបើអ្នកផឹកស្រាកម្រិតមធ្យម នោះវាមិនមានហានិភ័យក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងឡើយ”។

ផ្ទុយទៅវិញ វេជ្ជបណ្ឌិតរូបនេះ ព្រមានថា ប្រុសៗដែលផឹកសា្រ៤កែវឬច្រើនជាងនេះជារៀងរាល់ថ្ងៃ ហើយស្ត្រីដែលផឹកស្រា៣កែវឬច្រើនជាងនេះ អាចបន្ថែមបញ្ហាសុខភាពដែលត្រូវយកចិត្តទុកដាក់ជាចាំបាច់។
ការទទួលទានគ្រឿងស្រវឹងច្រើនរាល់ថ្ងៃអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងធ្វើឱ្យងាយកើតជំងឺផ្តាសាយតូច ជំងឺផ្តាសាយធំ ឬជំងឺឆ្លងផ្សេងទៀត។
នៅពេលជាតិអាល់កុលឆ្លងចូលក្នុងខ្លួន វាមានទំនាក់ទំនងជាមួយក្រពះ ពោះវៀន ដែលអាចផ្លាស់ប្តូរចំនួនអតិសុខុមប្រាណនៅក្នុងពោះវៀនដោយជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំ (សម្លាប់កោសិកាប្រព័ន្ធភាពស៊ាំ) ហើយវាអាចកម្ចាត់បាក់តេរីល្អៗដែលការពាររាងកាយថែមទៀតផង។

ដោយសារតែរាងកាយត្រូវការពេល២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី២ដើម្បីបង្កើតអង់ទីគ័រ ដូច្នេះការផឹកសា្រច្រើនមុនឬក្រោយពេលចាក់ថ្នាំក្ដី សុទ្ធតែអាចពន្យារពេលមិនឱ្យប្រព័ន្ធភាពស៊ាំធ្វើការងាររបស់វា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ ចម្ងល់៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ ចំពោះកុមារវ័យក្រោម ១៦ ឆ្នាំ
ចុចអាន៖ គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


