Connect with us

កីឡា

លោក​ ហេង​ សុឃន​ ការ​លើក​ទឹកចិត្ត​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​កីឡា​នៅ​កម្ពុជា​រីកចម្រើន​ និង​មាន​ជីវភាព​ធូរធា​

បានផុស

នៅ

លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា​ ថា​ការ​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ពិសេស​តាំង​ពី​សម័យ​សម្ដេច​តេជោ ​មក​គឺ​វិស័យ​កីឡា​មាន​ការ​រីកចម្រើន​ខ្លាំង​ និង​ធ្វើ​ឲ្យ​កីឡាករ​ កីឡាការិនី​មាន​ជីវភាព​ធូរធា​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

ថ្លែង​ក្រោយ​ទទួល​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល​ លោក​ ហេង​ សុឃន​ ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​បាន​ឲ្យ​ដឹង​ថា​ លោក​ផ្ទាល់​រួម​ទាំង​កីឡាករ​ កីឡាការិនី​ គោរព​ និង​ដឹងគុណ​ជា​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​ជំរុញ​លើក​កម្ពស់​លើ​វិស័យ​កីឡា​របស់​សម្ដេច​តេជោ​ សម្ដេច​បវរ​ធិបតី។​

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​កាលៈទេសៈ​វិបត្តិ​សេដកិច្ច​សកល​ និង​ស្ថានការណ៍​ប្រទេស​ជួប​បញ្ហា​ផ្សេងៗដូច​គ្នា​ឃើញ​ស្រាប់​យ៉ាងណា​ក្ដី​ ប្រមខ​រាជរដ្ឋាភិបាល​មិន​ភ្លេច​ឡើយ​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡាការិនី​ដែល​បាន​ដណ្ដើម​ជយលាភី​មេដាយ​ និង​កិត្តយស​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។​ តាម​រយៈ​ការ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​តាំង​ពី​សម័យ​សម្ដេច​តេជោ​រហូត​មក​ដល់​ពេល​នេះ​គឺ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ក្រុម​កីឡា​នៅ​កម្ពុជា​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ធូរធា​ និង​សមរម្យ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ផង​ដែរ។​

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ហេង​ សុឃន​ មិន​ភ្លេច​នោះ​ឡើយ​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ជីបម៉ុង​ ដែល​មាន​លោក​ លាង​ ម៉េង​ លាង​ ឃុន​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កីឡាករ​ កីឡាការិនី​ ឃីកបុកស៊ីង​ និង​គុន​ខ្មែរ​កាន់​តែ​មាន​សមត្ថភាព​ខ្លាំង​ពូកែ​ និង​រីកចម្រើន​នៅ​ពេល​នេះ។​

ទិដ្ឋភាព​ទទួល​ប្រាក់​លើក​ទឹកចិត្ត​

បញ្ជាក់​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​មេសា​ ឆ្នាំ​២០២៦​ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​មាស​ ប្រាក់​ សំរឹទ្ធ​ មក​ពី​១៦​ ប្រភេទ​កីឡា​ដែល​បាន​ឈ្នះ​លើ​ឆាក​អន្តរជាតិ​កន្លង​មក។​ ទឹកប្រាក់​ដែល​លើក​ទឹកចិត្ត​នោះ​មានសរុប​​រហូត​ដល់​​ ៥,៩០៣,៤០០,០០០រៀល។​ ចំណែក​សហព័ន្ធ​កីឡា​ឃីក​បុកស៊ីង​ក៏​មាន​កីឡាករ​ កីឡាការិនី​ ៣៩​នាក់​ផង​ដែរ​ចូលរួម​ពិធី​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម