Connect with us

ព័ត៌មានជាតិ

ទីតាំង​កប់​សព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ទេសចរ​នៅ​ខេត្ត​ភាគ​ឦសាន

បានផុស

នៅ

ទីតាំង​កប់​សព​របស់​សហគមន៍​ជនជាតិ​ភាគតិច​ក្នុង​ខេត្ត​រតនគិរី បាន​ក្លាយ​ជា​គោលដៅ​មួយ​ដែល​ទេសចរ​ចង់​ទៅ​ទស្សនា ដើម្បី​សិក្សា​ស្វែងយល់​ពី​វប្បធម៌​របស់​ជនជាតិដើមភាគតិច​ក្នុង​ខេត្ត​ភាគ​ឦសាន។

លោក ញ៉ែម សំអឿន អភិបាល​ខេត្ត​រតនគិរី​បាន​ប្រាប់​ថា ទីតាំង​​កប់​សពរបស់ជនជាតិដើមភាគតិច​ ស្ថិតនៅ​​ឃុំ​កាចូន​​នៅក្នុង​ស្រុក​វ៉ឺន​សៃ ខេត្ត​រតនគិរី។

លោកថា ទីតាំង​បុរាណដ្ឋាននេះ​​បានក្លាយជាគោលដៅទេសចរណ៍​មួយ​ ដែល​តែង​តែ​ទទួលបាន​​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទៅ​ទស្សនា​ជា​ហូហែរ​ ដើម្បី​ស្វែង​យល់​ពី​ប្រពៃណី​កប់​សព​របស់​ជនជាតិ​ដើម​ភាគតិចនៅ​ភូមិភាគ​ឦសាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​ទីតាំង​វប្បធម៌​​របស់​ជនជាតិ​ដើម​ភាគតិច​ លោក ញ៉ែម សំអឿន បាន​បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​រតនគីរី​នៅ​មានតំបន់​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ផ្សេង​ទៀត ក្នុង​នោះ​មានសំណង់​​ប្រាសាទ​បុរាណ​ និង​ដំណាក់​ជិះដំរី​របស់​ព្រះករុណា​នៅ​ស្រុក​លំផាត់។

លោក​ថា ដំណាក់ជិះដំរី​របស់​​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ បច្ចុប្បន្ន​នៅ​សល់​ស្ពាន​និង​ជណ្ដើរ​ជាមរតកបន្សល់ទុក​មកដល់បច្ចុប្បន្ននេះ។

ពាក់ព័ន្ធ​​ទីតាំងកេរ្តិ៍មករត​របស់​​អតីត​ព្រះ​មហាក្សត្រ​ខ្មែរនេះ​ អាជ្ញាធរ​បាន​ណែនាំ​មិន​ឲ្យ​មាន​ការ​​ប៉ះពាល់​ឬ​ធ្វើ​អ្វី​នោះ​ឡើយ ដោយ​ត្រូវ​រក្សា​ស្ថានភាព​ដើម​ឲ្យ​នៅ​ដដែល​ទាំងស្រុង​ ដើម្បី​ថែរក្សាមរតក​​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្តនិង​សិក្សាស្វែងយល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម