កូវីដ-១៩
គួរតាមដាន! រោគសញ្ញាកូវីដមួយចំនួនទៀត គ្រប់គ្នាមិនធ្លាប់ដឹង
ជាទូទៅរោគសញ្ញាទាក់ទងនឹងកូវីដតែងមាន គ្រុនក្ដៅ ក្អកស្ងួតឬស្លេស និងអស់កម្លាំង ឈឺក្បាល ជាដើម។ ប៉ុន្តែនៅពេលវីរុសបានវាយប្រហារលើរាងកាយទាំងមូល ហើយយើងអត់ដឹងខ្លួន នោះវានឹងបង្កើតនូវរោគសញ្ញាប្លែកៗគួរឲ្យភ្ញាក់ផ្អើលចំពោះអ្នកជំងឺផ្សេងទៀត។
១ រាគនិងក្អួត

ការស្រាវជ្រាវពីទីក្រុង Wuhan ប្រទេសចិនបានរកឃើញថា ៥០ ភាគរយនៃអ្នកជំងឺកូវីដ បានរាយការណ៍អំពីរោគសញ្ញានៃក្រពះពោះវៀន ដូចជារាគក្អួតឬឈឺពោះ។
២ ហើមឬឈឺចាប់ពងស្វាស
ការសិក្សាថ្មីមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អាមេរិកបានរាយការណ៍ថា បុរសអាយុ ៣៧ ឆ្នាំម្នាក់នៅ San Antonio រដ្ឋ តិចសាស បានវិវត្តឈឺចាប់ពងស្វាសនិងហើម នៅថ្ងៃបន្ទាប់ធ្វើរោគវិនិច្ឆ័យថាមានកូវីដ។ ក្រុមអ្នកស្រាវជ្រាវបន្ថែមថា មានភាពស្មុគស្មាញផ្នែកសរសៃប្រសាទជាច្រើនត្រូវបានគេរាយការណ៍ ” រួមមានបញ្ហាកំណកឈាម ដែលអាចបណ្ដាលឲ្យលិង្គឡើងរឹងនិងហើមឬឈឺចាប់យូរ ”។
៣ ជ្រុះសក់

ថ្មីៗនេះតារាសម្ដែង Alyssa Milano បានបង្ហោះរូបថតនៃការជ្រុះសក់ ដែលទាក់ទងនឹងជំងឺកូវីដរបស់នាងនៅលើបណ្ដាញសង្គម។ ក្រុមអ្នកជំនាញនិយាយថា ការជ្រុះសក់នឹងកើតឡើងពាសពេញក្បាល ត្រូវបានគេហៅថា telogen effluvium ដែលអាចបណ្ដាលមកពីស្ត្រេសនិងក្ដៅខ្លួនខ្លាំង។
៤ ហ៊ឹងក្នុងត្រចៀក

មេរោគនេះអាចបណ្ដាលឲ្យហ៊ឹងនៅក្នុងត្រចៀក។ AARP បានរាយការណ៍ថា “អ្នកស្រាវជ្រាវកំពុងស្វែងរកការតភ្ជាប់រវាងកូវីដនិងការស្ដាប់មិនច្បាស់” ។ ជាញឹកញាប់បញ្ហាទាំងនេះ រួមមានការហ៊ឹងត្រចៀកខ្លាំងឬឈឺចាប់នៅក្នុងត្រចៀក។
៥ អាឡ័កស៊ីទៅនឹងព្រះអាទិត្យ
វេជ្ជបណ្ឌិត Margot Gage អ្នកជំនាញខាងរោគឆ្លងនៅរដ្ឋតិចសាស់ និយាយពីរោគសញ្ញាជាច្រើនដែលមិនមាននៅក្នុងបញ្ជីផ្លូវការរបស់ CDC ។ មួយក្នុងចំណោមនោះគឺការប្រែប្រួលនៃពន្លឺព្រះអាទិត្យ វាដូចជាអ្នកជំងឺមានអាឡ័កស៊ីទៅនឹងព្រះអាទិត្យយ៉ាងខ្លាំង។
៦ បញ្ហាភ្នែកនិងចក្ខុវិស័យ
គ្លីនិក Mayo កត់សម្គាល់ថា “ កូវីដអាចបណ្ដាលឲ្យមានបញ្ហាភ្នែក ដូចជាសរសៃឈាមក្រហមក្នុងត្របកភ្នែកនិងបង្កើនការហូរទឹករំអិលចេញពីភ្នែក” ។ រោគសញ្ញាទាំងនេះមានទំនោរទៅរកអ្នកដែលមានការឆ្លងរោគធ្ងន់ធ្ងរ។
៧ ស្បែកឡើងកន្ទួលរមាស់

គ្លីនិក Mayo បាននិយាយថា“ មនុស្សវ័យក្មេងដែលមិនសូវមានជំងឺធ្ងន់ធ្ងរ គឺអាចមានដំបៅនិងរមាស់នៅលើដៃនិងជើងរបស់ពួកគេស្រដៀងទៅនឹងជំងឺ Chilblains ដែលជាជំងឺស្បែករលាក” ។ ករណីទាំងនេះកើតឡើងរហូតដល់ ២០ ភាគរយ ដែលជំរុញឲ្យមានកន្ទួលលើស្បែកនិងត្រូវបានគេឲ្យឈ្មោះថា សញ្ញាសំខាន់ទី៤នៃកូវីដ រួមជាមួយគ្រុនក្ដៅ ក្អកជាប់រហូតនិងបាត់ក្លិនឬរសជាតិ។
៨ រោគសញ្ញានៃប្រព័ន្ធប្រសាទ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Lancet បានរកឃើញថា មនុស្សជាង ៥៥% ដែលមានជំងឺកូវីដ គឺមានរោគសញ្ញាប្រព័ន្ធប្រសាទ ៣ខែបន្ទាប់ពីធ្វើរោគវិនិច្ឆ័យ។ ក្រុមអ្នកស្រាវជ្រាវបានព្រមានថា កូវីដអាចរីករាលដាលដោយការបំផ្លាញខួរក្បាល ដូចជាបង្កឲ្យមានការរលាកនៅក្នុងខួរក្បាល ដែលបង្កើតរោគសញ្ញាមិនចេះចប់។
៩ ឈីទ្រូង

ការឈឺទ្រូងដែលកំពុងកើតមានអាចស្រដៀងទៅនឹងការគាំងបេះដូង ជាធម្មតាត្រូវបានរាយការណ៍ដោយមនុស្សមានរោគសញ្ញាកូវីដរយៈពេលយូរ។ វាបណ្ដាលមកពី costochondritis ដែលជាការរលាកនៃឆ្អឹងខ្ចី ដែលភ្ជាប់ឆ្អឹងជំនីរទៅនឹងឆ្អឹងទ្រូង។
១០ ច្រាំងពេញអណ្ដាត

ជំងឺ Thrush កើតឡើងស្រដៀងនឹងផ្សិតដែលគេហៅថា Candida albicans វាលូតលាស់ជាបំណះពណ៌សក្រាស់នៅលើមាត់អណ្ដាតនិងបំពង់ក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


