ព័ត៌មានអន្ដរជាតិ
ត្រាំ អះអាងថា អ៊ីរ៉ង់ នៅតែចង់បានអាវុធនុយក្លេអ៊ែរ
លក្ខខណ្ឌធំមួយដែលអ៊ីរ៉ង់មិនព្រមបោះបង់ក្នុងកិច្ចចរចាសន្តិភាពជាមួយអាមេរិក គឺកម្មវិធីនុយក្លេអ៊ែរ។ ឥឡូវប្រមុខសេតវិមាន ដូណាល់ ត្រាំ ក៏បញ្ជាក់យ៉ាងច្បាស់ដែរថា អ៊ីរ៉ង់នៅតែចង់បានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការផ្សាយរបស់ BBC។

ថ្លែងនៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ មេដឹកនាំអាមេរិកនិយាយថា អ៊ីរ៉ង់នៅតែចង់បានអាវុធនុយក្លេអ៊ែរ ហើយបានបង្ហាញពីបំណងនោះក្នុងអំឡុងជំនួបនៅទីក្រុង អ៊ីស្លាម៉ាបាដ។
លោកបានបញ្ជាក់ថា៖ «ពួកគេនៅតែចង់បានវា ហើយពួកគេបានបង្ហាញរឿងនេះយ៉ាងច្បាស់កាលពីយប់មិញ។ អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់បានទទួលបរាជ័យ ដោយសារតែទីក្រុងតេហេរ៉ង់ គ្មានឆន្ទៈបោះបង់ចោលនូវមហិច្ឆតានុយក្លេអ៊ែររបស់ពួកគេឡើយ»។

ក្នុងជំនួបនៅប្រទេសប៉ាគីស្ថាន អាមេរិក-អ៊ីរ៉ង់ ចរចាគ្នាលើលក្ខខណ្ឌចំនួន១០ចំណុច ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំនោះ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់យ៉ាងច្បាស់ថា លក្ខខណ្ឌចំនួន៣ជាមូលហេតុនាំឲ្យការចរចាបរាជ័យ ព្រោះតែភាគីទាំងសងខាងខ្វែងគំនិតគ្នា។
ក្រសួងបានបញ្ជាក់នៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ថា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវសំណើ ១០ ចំណុចរបស់អ៊ីរ៉ង់ រួមជាមួយជំហររបស់សហរដ្ឋអាមេរិក ហើយបានឈានដល់ការយល់ឃើញរួមគ្នាលើចំណុចមួយចំនួន ប៉ុន្តែការខ្វែងគំនិតគ្នានៅតែបន្តកើតមានលើបញ្ហាធំៗចំនួន ៣ ដែលជាឧបសគ្គរារាំងមិនឲ្យមានកិច្ចព្រមព្រៀងចុងក្រោយបាន។
ដ្បិតអ៊ីរ៉ង់ មិនទម្លាយថា លក្ខខណ្ឌទាំង ៣ នោះគឺជាអ្វីខ្លះក៏ដោយ ប៉ុន្តែបើតាមគេដឹង មួយក្នុងចំណោមលក្ខខណ្ឌ៣នោះ គឺពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយសូម្បីរឿងនេះ ក៏ត្រូវបានអនុប្រធានាធិបតីអាមេរិក JD Vance ប្រកាសទទួលស្គាល់ ជាឧបសគ្គនាំឲ្យកិច្ចព្រមព្រៀងបរាជ័យផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Vance បានបញ្ជាក់សារជាថ្មីនូវជំហររបស់សហរដ្ឋអាមេរិកថា៖ «យើងចាំបាច់ត្រូវតែឃើញនូវការប្តេជ្ញាចិត្តដោយបញ្ជាក់ច្បាស់លាស់ថា ពួកគេនឹងមិនស្វែងរកអាវុធនុយក្លេអ៊ែរ ហើយពួកគេនឹងមិនស្វែងរកឧបករណ៍ទាំងឡាយណា ដែលអាចឲ្យពួកគេសម្រេចបាននូវអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សនោះឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


