ព័ត៌មានអន្ដរជាតិ
អង់គ្លេស ចេញមុខប្រកាសថា ខ្លួនអត់ចូលរួមជាមួយ ត្រាំ បិទខ្ទប់ច្រក Hormuz ទេ
បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបញ្ជូនកងទ័ពជើងទឹក ទៅបិទច្រកសមុទ្រ Hormuz ស្រាប់តែអង់គ្លេសឯណោះ បានប្រញាប់ប្រញាល់ចេញមុខនិយាយពាក់ព័ន្ធរឿងនេះ ដោយបញ្ជាក់ថា ខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការនេះឡើយ។

សារព័ត៌មាន BBC បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងឡុងដ៍ ដែលបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ថា៖ «ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងប្រតិបត្តិការបិទខ្ទប់ផ្នែកយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអុីរ៉ង់នោះទេ។ យើងបន្តគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និងការបើកឲ្យដំណើរការឡើងវិញនូវច្រកសមុទ្រ Hormuz ដែលជាតម្រូវការចាំបាច់ជាបន្ទាន់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃនៃការរស់នៅ ក្នុងប្រទេសរបស់យើង»។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងឡុងដ៍អះអាងថា នាវាបោសសម្អាតមីន និងសមត្ថភាពប្រឆាំងដ្រូនរបស់ចក្រភពអង់គ្លេស នឹងបន្តប្រតិបត្តិការនៅក្នុងតំបន់នោះដដែល។
ការប្រកាសរបស់អង់គ្លេសកើតឡើង ក្រោយពេលប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ ចេញបញ្ជាឲ្យបិទខ្ទប់ច្រក Hormuz ដែលចំណាត់ការនេះ រុញតម្លៃប្រេងសកលឲ្យហក់ឡើងសាជាថ្មី។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមដំណើរការបិទខ្ទប់ រាល់កប៉ាល់ ដែលព្យាយាមចូលឬចាកចេញពីច្រក Hormuz។ លោកណែនាំឲ្យកងទ័ពជើងទឹក ស្វែងរកនិងស្ទាក់ចាប់កប៉ាល់ទាំងឡាយណា នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឆ្លងកាត់ឲ្យទៅអ៊ីរ៉ង់។
ក្នុងសារដដែលនោះ លោកព្រមានថា៖ «អាមេរិកនឹងចាប់ផ្តើមបំផ្លាញ រាល់គ្រាប់មីនដែលអ៊ីរ៉ង់ដាក់ពង្រាយនៅក្នុងច្រកសមុទ្រនោះ។ ជនជាតិអ៊ីរ៉ង់ណាដែលបាញ់មកលើពួកយើង ឬបាញ់លើកប៉ាល់សន្តិភាព នឹងត្រូវកម្ទេចឲ្យខ្ទេច។ ពួកយើងបានត្រៀមលក្ខណៈរួចរាល់ ១០០% ហើយ! យោធាមេរិក នឹងបញ្ចប់នូវអ្វីដែលនៅសេសសល់បន្តិចបន្តួចរបស់អ៊ីរ៉ង់!»៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


