Connect with us

ព័ត៌មានអន្ដរជាតិ

UNDP៖ សង្គ្រាមនៅអ៊ីរ៉ង់អាចឲ្យមនុស្សជាង៣២លាននាក់ធ្លាក់ខ្លួនក្រ

បានផុស

នៅ

របាយការណ៍ថ្មីពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានព្រមានថា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជម្លោះនៅអ៊ីរ៉ង់អាចរុញច្រានមនុស្សជាង ៣២លាននាក់ទូទាំងពិភពលោកឲ្យ​ធ្លាក់ចូលក្នុងភាពក្រីក្រ។ នេះ​បើ​យោង​តាម The Guardian ចុះផ្សាយ​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ EPA)

អ្នកគ្រប់គ្រង UNDP លោក Alexander De Croo បានពិពណ៌នាអំពីវិបត្តិនេះថាជា «ការអភិវឌ្ឍថយក្រោយ» ដោយកត់សម្គាល់ថា ការកើនឡើងនៃតម្លៃថាមពល អសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចពិភពលោកដែលចុះខ្សោយ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសកំពុងអភិវឌ្ឍន៍។ របាយការណ៍នេះបានគូសបញ្ជាក់ថា ពាក់កណ្តាលនៃការកើនឡើងនៃភាពក្រីក្រសកលនឹងកើតឡើងនៅក្នុងប្រទេសចំនួន៣៧ ដែលនាំចូលថាមពលសុទ្ធនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី តំបន់ឈូងសមុទ្រ និងរដ្ឋកោះតូចៗ។

UNDP បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រទេសអ្នកមានមានធនធានច្រើនជាងដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចទាំងនេះ ក្រុមប្រទេសនៅ «សកលលោកខាងត្បូង» កំពុងប្រឈមនឹងការរឹតត្បិតផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងការកាត់បន្ថយជំនួយអន្តរជាតិ។ ទិន្នន័យពីអង្គការ OECD បានបង្ហាញថា ជំនួយអភិវឌ្ឍន៍បានធ្លាក់ចុះចំនួន ១៧៤,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ខណៈដែលប្រទេសជឿនលឿនបានផ្តល់អាទិភាពដល់ការចំណាយលើវិស័យការពារជាតិ។ ដើម្បីទប់ទល់នឹង «គ្រាប់បែកពេលវេលានៃសន្តិសុខស្បៀង» នេះ UNDP បានតស៊ូមតិឲ្យ​មានការផ្ទេរសាច់ប្រាក់រយៈពេលខ្លីដល់ក្រុមងាយរងគ្រោះបំផុត ដោយប៉ាន់ប្រមាណថានឹង​ចំណាយ​ថវិកា ៦ពាន់លានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម