Connect with us

ព័ត៌មានជាតិ

ពលករ​ និង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ ​ជប៉ុន ​និង​ម៉ាឡេស៊ី​ ជាង ​៣ម៉ឺន​នាក់​ អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​អធិកអធម​នៅ ​២៧ ទីតាំង

បានផុស

នៅ

ពលករ ​សហគមន៍ខ្មែរ ​និង​និស្សិត​ខ្មែរ​ ដែល​កំពុង​ធ្វើការ ​និង​ស្នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ប្រទេស​ជប៉ុន ​និង​ប្រទេស​ម៉ាឡេស៊ី ​បាន​រៀប​ចំ​អបអរសាទរ​ ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៦​នេះ​យ៉ាង​សប្បាយ​រីករាយ ​និង​អធិកអធម​ ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​៣​ម៉ឺន​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ​ដែល​ត្រូវ​ធ្វើ​ឡើង​ ដោយ​មាន​ការ​សហការ​ជាមួយ​ក្រុម​ការងារ​ នៃ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ស្ថាន​ឯកអគ្គរាជ​ទូតក​ម្ពុជា​ប្រចាំ​នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ ​និង​ក្រុម​ការងារ​យុវជន​នៅ​ទ្វីប​អាស៊ីខាងកើត ​និង​អាគ្នេយ៍ ( ESEA)​ ត្រូវ​បាន​រៀប​ចំឡើង​សរុប​មាន​ចំនួន ២៧​ទីតាំង​ ដោយ​មាន​អ្នក​ចូល​រួម​សរុប​ប្រមាណ​៣​ម៉ឺន​នាក់​ ក្នុង​នោះរួម​មាន​១២ទីតាំង​នៅ​សាធារណរដ្ឋកូរ៉េ​ ដែល​អាច​មាន​អ្នក​ចូល​រួម​សរុប​ចំនួន​ប្រមាណជា​ ២ម៉ឺននា​ក់​​ ប្រទេស​ជប៉ុន ចំនួន ១៣ទីតាំង ​ដែល​មាន​អ្ន​ក​ចូល​រួម​សរុបចំនួន​ប្រមាណ ៨ពាន់នាក់ ​និង​ប្រទេស​ម៉ាឡេស៊ី ចំនួន ២ទីតាំង ​គ្រោង​មាន​អ្នក​ចូល​រួម​សរុប​ចំនួន​ប្រមាណ ​៥០​០នាក់​។​

ពិធី​ជួប​ជុំ​ដ៏​សប្បាយ​អឺ​ងកង​នេះ​ ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក្នុង​ការ​រួប​រួម​សាមគ្គីភាព ​បន្ត​រក្សា​ប្រពៃណីទំ​នៀម​ទម្លាប់​ និង​បង្ហាញអត្តសញ្ញាណ​ជាតិ​ខ្មែរ​ឱ្យ​កាន់​តែរឹងមាំ​នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​មាន​ទាំង​ពិធី​សាសនា ​ការ​លេង​ល្បែង​ប្រពៃណី ​កា​ររាំ​កម្សាន្ត​ និង​ការ​ជួប​ជុំពិសារអាហារ​ដែល​ជាការពូន​ជ្រំ​សាមគ្គីភាព​របស់​បង​ប្អូនជនរួមជាតិខ្មែរ​តែ​មួយ​បើ​ទោះបីជា​នៅ​ឯនាយ​សមុទ្រ​ក៏​ដោយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម