កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង បង្កើតកំណត់ឡើងវគ្គផ្តាច់ព្រ័ត្រ AFC3 លើកទី២
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦ បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះ Manila Digger ដោយលទ្ធផល ៣-២ ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង បានឈ្នះ ៤-១។

ព្រះខ័នរាជស្វាយរៀង បានចាប់ផ្តើមប្រកួតដោយទំនុកចិត្ត និងនៅតែជាក្រុមធ្វើការវាយសម្រុក និងដាក់សម្ពាធដដែល បើទោះបីជាលេងនៅក្រៅដី ខណៈក្រុម Manila Digger នៅតែរក្សាទម្រង់លេងការពារ និងវាយបកដូចពីជើងទី១ដដែល។ នៅវគ្គទី១ ព្រះខ័នរាជស្វាយរៀង រកបាន ២ គ្រាប់ដោយខ្សែការពារ សារ៉េត គ្រីយ៉ា នៅនាទី ១២ និងខ្សែប្រយុទ្ធ Kwame Peprah នៅនាទី៣៩ ដើម្បីនាំមុខ ២-០ នៅវគ្គទី១។
ចំពោះការប្រកួតនៅវគ្គទី២ ព្រះខ័នរាជស្វាយរៀង រកបាន ១ គ្រាប់ ដោយកីឡាករ Kwame Peprah ដែលបានក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់អាស៊ីនេះ។

ជ័យជម្នះនេះបានផ្តល់ឲ្យ ព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាលើកទី ២ ជាប់គ្នា ហើយបានក្លាយជាក្រុមកម្ពុជាតែមួយគត់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រពីរលើកជាប់គ្នា។ ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង បានបង្កើតកំណត់ត្រាមិនទាន់ចាញ់សោះសម្រាប់ការប្រកួតពានរង្វាន់អាស៊ីលំដាប់ទី២នៅក្នុងរដូវកាលនេះ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


