Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំបញ្ចប់ដោយរលូន៖នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរវិលត្រឡប់វិញ

បានផុស

នៅ

សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជូនពរឱ្យប្រជាពលរដ្ឋទាំងអស់​ ធ្វេីដំណេីរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ស្រពពេលដែលសេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបន្តបម្រេីសេវាជូនដល់ប្រជាពលរដ្ឋខ្មែរដោយមិនគិតថ្លៃ ​ ដេីម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​ និងសុខសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារថ្លែងអំណរគុណ និងជូនពររបស់នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមេសា នេះ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ មានស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណី ពលរដ្ឋខ្មែរលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

ក្រោយពិធីបុណ្យចូលឆ្នាំថ្មីបញ្ចប់ទៅដោយរលូន សម្ដេច ហ៊ុន ម៉ាណែត បានអរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រេីឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ​ សម្ដេចនាយករដ្ឋមន្ត្រីក៏អរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងអ្នកអនាម័យ​បរិស្ថាន​ អ្នកបេីកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វេីការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រេីការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលេីកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រេីដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ​ សម្ដេចធិបតី ក៏អរគុណ​ដល់កងកម្លាំងគ្រប់ប្រភេទ​ទាំងអស់​ ដែលនៅកំពុងបន្តឈរជេីងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដេីម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម