ព័ត៌មានជាតិ
ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរខ្ទង់ជិត៥ម៉ឺននាក់ ក្នុងពេលពិធីចូលឆ្នាំខ្មែរ៣ថ្ងៃ
ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាន៤៧ ៦៥៥នាក់ ដោយកើនឡើង០.៨%។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បញ្ជាក់ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងចំនួនភ្ញៀវទេសចរសរុបខាងលើ មានភ្ញៀវអន្តរជាតិចំនួន៧៧០នាក់ កើនឡើង១៣.១%។ ដោយឡែក បើតាមរបាយការណ៍ដដែលនេះ គឺមានប្រជាពលរដ្ឋក្នុងខេត្តបានដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួន១០៣ ៧៦១នាក់ កើនឡើង៦.៦%។ សរុបជារួម ទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ មានចំនួន១៥២ ១៨៦នាក់ ដោយកើនឡើង៤.៧៤%។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានថ្លែងឱ្យដឹងថា រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ ពុំមានការតំឡើងថ្លៃឡើយ។ សម្រាប់សោភ័ណ្ឌភាពទីប្រជុំជន និងទីក្រុង និងអនាម័យតាមតំបន់រមណីយដ្ឋាន ក៏រក្សាបានល្អប្រសើរ ពិសេសនៅតំបន់ជុំវិញបឹងកន្សែង ដែលមានទេសចរណ៍សំខាន់ៗ រួមមាន សួនច្បារ សួនកម្សាន្ត ទូរទស្សន៍ LED ខ្សែរ៉ត និងរូបសំណាក់គ្រួសារ សត្វអក និងសត្វដំរី។

តាមលោកប្រធានមន្ទីរ រដ្ឋបាលខេត្តបានរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី និងការប្រគុំតន្ត្រី ពិសេសបានរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយសោភ័ណភាពទីក្រុងក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនានៅខេត្តរតនគិរី។ ចំពោះសុវត្ថិភាពតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់បានល្អប្រសើរ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ មានរបៀបរៀបរយល្អ។

លោក ង៉ែត ពិទូ បញ្ជាក់បន្ថែមថា រយ:ពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីករាយ និងសាទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី ហើយពលរដ្ឋភាគច្រើន ក៏មានការជប់លៀងនៅតាមគេហដ្ឋានជាលក្ខណៈគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


