Connect with us

ជីវិតកម្សាន្ដ

ព្រឹកនេះ Sandara Park ទៅទស្សនាប្រាសាទអង្គរវត្ត បង្កើនការចាប់អារម្មណ៍ឱ្យទេសចរណ៍កម្ពុជា

បានផុស

នៅ

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ តារាចម្រៀងកូរ៉េល្បីឈ្មោះ Sandara Park សមាជិកក្រុមចម្រៀង 2NE1 បានធ្វើដំណើរទស្សនា ប្រាសាទអង្គរវត្ត ដែលជាមរតកវប្បធម៌ពិភពលោកដ៏ល្បីរន្ទឺរបស់កម្ពុជា។ ដំណើរទស្សនានេះ ធ្វើឡើងបន្ទាប់ពីការបង្ហាញវត្តមានលើឆាកប្រគំតន្ត្រី ឱកាសអបអរចូលឆ្នាំប្រពៃណីជាតិខ្មែរ លើទឹកដីខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមកដល់របស់តារា K-POP រូបនេះ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រក្នុងស្រុកមានក្តីរំភើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការចាប់អារម្មណ៍លើវិស័យទេសចរណ៍កម្ពុជា តាមរយៈការទស្សនាប្រាសាទអង្គរវត្ត ដែលមានស្ថាបត្យកម្មអស្ចារ្យ និងប្រវត្តិសាស្ត្រយូរអង្វែងនេះ ខណៈត្រូវបានចាត់ទុកជាឱកាសដ៏មានន័យសម្រាប់ការផ្សព្វផ្សាយអរិយធម៌បុរាណខ្មែរ ទៅកាន់ពិភពលោក។

ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងបន្តលើកស្ទួយវិស័យទេសចរណ៍ វត្តមានរបស់តារាអន្តរជាតិដ៏ល្បីល្បាញបែបនេះ គឺជាកត្តាសំខាន់មួយក្នុងការបង្កើនភាពទាក់ទាញ និងភាពជឿជាក់លើគោលដៅទេសចរណ៍របស់ប្រទេស។

សាធារណជនខ្មែរជាច្រើន ក៏បានមើលឃើញដែរថា វត្តមានរបស់ Sandara Park នៅតំបន់អង្គរ គឺជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍លើវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ហើយអាចក្លាយជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈឥទ្ធិពលរបស់តារាល្បីរូបនេះលើបណ្ដាញសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម