Connect with us

ជីវិតកម្សាន្ដ

Sandara Park អតីតសមាជិកក្រុម 2NE1 ត្រៀមចេញចម្រៀងទោលក្នុងពេលឆាប់ៗ

បានផុស

នៅ

យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចុះផ្សាយឲ្យដឹងថា Sandara Park ដែលជាអតីតសមាជិកក្រុម 2NE1 កំពុងត្រៀមខ្លួនសម្រាប់ការចេញបទចម្រៀងទោលនិងអាល់ប៊ុមរបស់នាងនៅក្នុងខែកក្កដា ។

ជាមួយគ្នានេះប្រភពទាំងនេះបានបញ្ជាក់ថា Sandara Park បានបញ្ចប់ការថត MV សម្រាប់បទចម្រៀង ហើយបច្ចុប្បន្ននាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការចេញអាល់ប៊ុមទោលដំបូងរបស់នាង។ នេះក៏ជាអាល់ប៊ុមដែលបង្ហាញខ្លួនជាផ្លូវការរបស់នាង ក្នុងនាមជាសិល្បការិនីទោលក្នុងប្រទេសកូរ៉េ បន្ទាប់ពីបានក្លាយជាសមាជិកក្រុមចម្រៀង K-Pop 2NE1 អស់រយៈពេល ១៤ ឆ្នាំមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីក្រុម 2NE1 ត្រូវបានរំសាយនៅឆ្នាំ ២០១៦មក Sandara នាងចាប់ផ្តើមផ្តោតលើសកម្មភាពក្នុងនាមជាតារាសម្តែងនិងជាតារាទូរទស្សន៍។ នៅឆ្នាំ ២០២១ នាងបានចូលរួមជាមួយផលិតកម្មថ្មីមួយឈ្មោះថា Abyss Company ។នាងក៏បានលាតត្រដាងជាច្រើនដងអំពីមហិច្ឆតារបស់នាង ក្នុងការវិលមកប្រឡូកក្នុងវិស័យសិល្បៈវិញ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង។

នៅពេលនេះ មិនមានព័ត៌មានច្រើនពេកអំពីការបង្ហាញខ្លួនរបស់ Sandara Park ត្រូវបានលាតត្រដាងឡើយ។ យ៉ាងណាមិញ ប្រិយមិត្តបានត្រៀមខ្លួនជាស្រេចដើម្បីរង់ចាំផលិតផលថ្មីរបស់តារាស្រីរូបនេះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖ទឹកដោះគោកញ្ចប់ថៃ លក់អស់ពីហាង ក្រោយ Lisa ថតឃ្លីបបង្ហោះជាមួយមិត្តភក្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម