Connect with us

ព័ត៌មានជាតិ

ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឧ្យដឹងថា ខេត្តកំពតនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឱ្យខេត្តទេសចរណ៍ប៉ែកនារតីមួយនេះកាន់តែមានភាពទាក់ទាញ ដោយការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានយកចិត្តទុកដាក់ខ្លាំង ហើយសមិទ្ធផលទេចរណ៍ឯកក៏បានលេចឡើងជាបន្តបន្ទាប់។ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតមានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន ២.៣៩០នាក់។

លោក សយ សុីណុល បានបញ្ជាក់ឱ្យដឹងថា ភ្ញៀវជាតិ អន្តរជាតិដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងបងប្អូប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។ សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការដំឡើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។

ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម