ព័ត៌មានជាតិ
មេប៉ូលិសភ្នំពេញឱ្យជនគប់រថយន្តនៅម្ដុំវត្តភ្នំ ចូលខ្លួនសារភាព បើមិនចង់ជាប់ទោសធ្ងន់ ព្រោះសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហើយ
ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អះអាងថា មុខសញ្ញាបំផ្លាញគប់បំផ្លាញរថយន្តនៅម្ដុំវត្តភ្នំកាលពីយប់ថ្ងៃទី១៦ ខែមេសា ត្រូវសមត្ថកិច្ចកំណត់បានរួចអស់ហើយ។ លោកឱ្យជនពាក់ព័ន្ធក្នុងករណីនេះ ចូលខ្លួនមកសារភាពបន្ទាន់ ព្រោះបើសមត្ថកិច្ចចាប់ខ្លួន នឹងអនុវត្តច្បាប់ដោយគ្មានការលើកឡើងលែងឡើយ។ លោក ជួន ណារិន្ទ ឱ្យដឹងដូច្នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រោយចប់កិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពបន្ថែម ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ។

ស្នងការនគរបាលរាជធានី ឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អះអាងដូច្នេះ៖«ចំពោះបាតុភាពព្រលប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមក្មេងៗបានគប់ និងវាយបំផ្លាញរថយន្តនោះ សូមចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញឱ្យទាន់ពេលវេលា (តែបើជំនាញតាមចាប់ខ្លួនគឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងទេ ព្រោះមុខសញ្ញាខាងជំនាញក្ដាប់បានហើយ)។ ខ្ញុំអត់ដែលនិយាយលេងទេ សូមអាណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ធបញ្ជូនមកសារភាពបន្ទាន់។ »។

គួរឱ្យដឹងថា ហេតុការណ៍ពលរដ្ឋដេញគប់រថយន្ត១គ្រឿង ម៉ាកអាវតា០៧ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ បានកើតឡើង គឺនៅវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បើតាមសមត្ថកិច្ចជំនាញ ហេតុការណ៍នេះ កើតឡើង ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ជាមួយនឹងម៉ូតូ១គ្រឿង។

ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញ នាំយករថយន្តនិងអ្នកបើករថយន្តមកកាន់មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសួរនាំ។ អ្នកបើករថយន្ត បានឲ្យនគរបាលដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរលើផ្លូវ៩០កែងនិងផ្លូវស៊ីសុវត្ថិ ហើយបត់ចូលផ្លូវ៩០ ក្នុងទិសដៅពីកើតទៅលិច ហើយក៏ស្ទះចរាចរណ៍ ខណៈនោះក៏មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥បានបើកប៉ះរថយន្តខ្លួនពីក្រោយ។ ភ្លាមៗខ្លួនក៏ចុះទៅមើលរថយន្ត ដើម្បីសួរនាំប៉ុន្តែពេលនោះម្ចាស់ម៉ូតូមិនឆ្លើយតបឡើយ ឃើញបែបនេះ អ្នកបើករថយន្តខឹងក៏រុញម៉ូតូផ្តួល រួចឡើងរថយន្តបើកចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍។

ក្រោយពីម្ចាស់រថយន្តរុញម៉ូតូខ្លួនផ្ដួល និងបើកចេញ ម្ចាស់ម៉ូតូក៏ស្រែករត់ដេញតាមពីក្រោយ បណ្ដាលឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំស្មានថារថយន្តបុកម៉ូតូ ហើយបើករត់ ក៏នាំគ្នាដេញតាម និងយកដុំថ្មគប់រថយន្ត បង្កឲ្យខូចខាតផ្នែកខាងមុខ និងក្រោយ។ ក្នុងហេតុការណ៍ ពលរដ្ឋដែលគប់រថយន្ត សមត្ថកិច្ច ក៏បាបចុះអន្តរាគមន៍ នាំយករថយន្ត និងអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


