សេដ្ឋកិច្ច
ម្សៅស៊ុបផលិតក្នុងស្រុកកាន់តែមានទីផ្សារល្អ ខណៈប្រជាជនខ្មែររួមគាំទ្រផលិតផលខ្មែរ
ស្របពេលដែលចរន្តនៃការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងតែមានសន្ទុះ សៅស៊ុបផលិតក្នុងស្រុកមួយក៏ទទួលបានការពេញនិយម និងការគាំទ្រខ្ពស់ផងដែរ ។

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នអ្នកស្រីសង្កេតឃើញថាប្រជាជនខ្មែរបាននាំគ្នាគាំទ្រផលិតផលដែលផលិតបានក្នុងស្រុកកាន់តែច្រើនជាងមុន ខណៈបច្ចុប្បន្នសហគ្រិនខ្មែរក៏អាចមានលទ្ធភាពផលិតបាននូវគ្រឿងទេស និងផលិតផលផ្សេងៗទៀតបានយ៉ាងច្រើនមុខផងដែរ។

អ្នកស្រី ភោគ ហឿង បន្តថា ចំពោះសហគ្រាសរបស់អ្នកស្រីវិញ បច្ចុប្បន្នក៏អាចមានលទ្ធភាពផលិតម្សៅស៊ុបដែលមានស្ដង់ដាត្រឹមត្រូវសម្រាប់ដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ការផលិតជាក់ស្ដែង ដ្បិតតែពុំទាន់អាចឆ្លើយតបទៅនឹងតម្រូវាការទីផ្សារបាននៅឡើយ ប៉ុន្តែអ្នកស្រី នៅតែព្យាយាមពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើយ៉ាងណាអាចផលិតម្សៅស៊ុបសម្រាប់ចែកចាយក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។

អ្នកស្រីបានឱ្យដឹងទៀតថា រាល់ការផលិតរបស់សហគ្រាសអ្នកស្រី ជានិច្ចកាលតែងតែ បានជ្រើសរើសវត្ថុធាតុដើម ពិសេសគឺដំណាំរបស់កសិករដែលក្នុងនោះមានដូចជា៖ ម្រេចកំពត ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ល្ពៅ និងសាច់មាន់ដែលចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុក ដើម្បីយកមកផលិតម្សៅស៊ុបដែលមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ សម្រាប់ប្រជាជនខ្មែរដែលកំពុងមានតម្រូវម្សៅស៊ុបក្នុងការងារចម្អិនម្ហូបប្រចាំថ្ងៃ។
ក្រៅពីផលិតម្សៅស៊ុបដាក់លក់លើទីផ្សារ បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី ភោគ ហឿង ក៏បានសាកល្បងផលិតខ្ទិះដូងកំប៉ុងសម្រាប់ដាក់លក់លើទីផ្សារប្រទេសកម្ពុជាផងដែរ។
សហគ្រាសផលិតម្សៅស៊ុប Khmer Food enterprise បានបើកដំណើរកាលពីចុងឆ្នាំ ២០២៥។ បច្ចុប្បន្នមានទីតាំងស្ថិតនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


