ព័ត៌មានជាតិ
ឃើញម្ចាស់ផ្ទះមិននៅលួចចូលទៅវាយកូនសោ យកមាសអស់មួយតម្លឹង សំណាងប៉ូលិសក្របួចជាប់
តាកែវ ៖ ប៉ូលិសជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃប្បាស បានបើកការស្រាវជ្រាវបង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោសមួយករណី នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណវាយបំផ្លាញកូនសោចូលផ្ទះយកមាសអស់មួយតម្លឹង។

ករណីនេះកើតឡើងចន្លោះម៉ោង១០ទៅម៉ោង១១ព្រឹក ដែលមានម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ ចុះធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។

វត្ថុតាងដែលនៅជាប់ខ្លួនជនសង្ស័យដែលបានលួចនោះមាន ខ្សែកមាសទម្ងន់៤ជីមួយខ្សែ ខ្សែដៃមាសទម្ងន់៤ជីមួយខ្សែ ចិញ្ចៀនមាសទម្ងន់២ជីមួយវង់ និងប្រាក់ចំនួន៤០ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ៕
ដោយ ៖ វីរៈ


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C