Connect with us

ព័ត៌មានអន្ដរជាតិ

៤ ខែដើមឆ្នាំ វៀតណាមនាំចេញបន្លែផ្លែឈើជាង ២ ប៊ីលាន​ដុល្លារ កើនឡើងខ្លាំង

បានផុស

នៅ

​សមាគមផ្លែឈើ និងបន្លែវៀតណាមបាន​ឱ្យដឹងថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាមបានកើនឡើងយ៉ាង​ខ្លាំង​ដល់ជាង ២ លាន​ដុល្លារ ត្រឹមតែរយៈពេល ៤ ខែដើមឆ្នាំ​ ចំពេលវៀណាមពង្រឹងគុណភាព ហើយតម្រូវការសកលរឹងមាំ។​ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន​ VNS កាលពីថ្ងៃពុធ (២២ មេសា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគម​បានរាយការណ៍ពីប្រាក់ចំណូលនាំចេញជិត ៥៣២ លានដុល្លារអាមេរិក​ក្នុងខែមេសា ​ដែលធ្វើឱ្យតម្លៃនៃការនាំចេញសរុបសម្រាប់រយៈពេល ៤ ខែដើមឆ្នាំ ដល់ ២,០៦ ប៊ីលាន​ដុល្លារ ដោយ​កើនឡើង ២២៍ ឆ្នាំលើឆ្នាំ។ ​

ទំនិញនាំចេញសំខាន់ៗរួមមាន ផ្លែធូរេន ផ្លែខ្នុរ ដូង ផ្លែផាសិន ផ្លែក្រូចថ្លុង និងផ្លែមៀន។ ចិននៅតែជាទីផ្សារធំបំផុតរបស់វៀតណាម ដែល​រួមចំណែកជាងពាក់កណ្ដាល​នៃតម្លៃនាំចេញសរុប បន្ទាប់មកគឺសហរដ្ឋអាមេរិក​ កូរ៉េខាងត្បូង និងជប៉ុន។

សមាគម​នេះ​បាន​ឲ្យ​ដឹង​ថា ​ការនាំចេញដ៏​រឹងមាំ​​នៅដើមឆ្នាំ អាចធ្វើឱ្យវៀតណាមសម្រេចបាន​គោលដៅនាំចេញបន្លែផ្លែឈើដល់ ១០ ប៊ីលាន​ដុល្លារ ឆ្នាំនេះ។ ការនាំចេញអាចនឹង​កាន់តែខ្លាំង នៅពេលដល់រដូវផ្លែឈើសំខាន់ៗដូចជាគូលេន ស្វាយ និងទុរេន។​

គួរគូសបញ្ជាក់ថា វៀតណាមបាន​នាំចេញផ្លែឈើ និងបន្លែ ប្រមាណ ​៨,៥ ​ប៊ីលានដុល្លារកាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម