Connect with us

ព័ត៌មានជាតិ

ខេត្ត​តាកែវផ្តល់ឱកាសការងារ​ជាង ៨ពាន់កន្លែង សម្រាប់អតីតពលករ និងអ្នកស្វែងរកការងារ

បានផុស

នៅ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសផ្សព្វផ្សាយថា ខេត្តតាកែវ កំពុងមានឱកាសការងារជាច្រើនសន្ធឹកសន្ធាប់ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងមូលដ្ឋានផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវ មានឱកាសការងារសរុបចំនួន ៨,៤៩៩កន្លែង ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ សហគ្រាសនានា កំពុងត្រូវការកម្លាំងពលកម្មជាបន្ទាន់។
ជាមួយ​គ្នា​នេះ​ដែរ ក្រសួងបានណែនាំឲ្យបងប្អូនអតីតពលករ និងអ្នកស្វែងរកការងារ អាចជ្រើសរើសមុខរបរដែលសមស្របនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួន តាមរយៈខិត្តប័ណ្ណព័ត៌មានការងារ ដែលមានបញ្ជីឈ្មោះរោងចក្រ វិស័យការងារ និងលេខទំនាក់ទំនងយ៉ាងលម្អិត។

លើសពីនេះ អ្នកស្វែងរកការងារ អាចទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន ឬរោងចក្រ ដើម្បីស្នើសុំការងារ ឬក៏ប្រើប្រាស់សេវាកម្មជំនួយរបស់ក្រសួង តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៧ ដើម្បីទទួលបានការណែនាំ និងសម្របសម្រួលក្នុងការស្វែងរកការងារដែលសមរម្យ។

ការផ្តល់ឱកាសការងារជាច្រើននេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាត់បន្ថយការធ្វើចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម