Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភាជំរុញឱ្យមានការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់ស្រ្តី

បានផុស

នៅ

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានជំរុញឱ្យមានការពង្រឹងនូវអភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមរយៈការលើកកម្ពស់ស្រ្តី ខណៈស្ត្រីត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ច-សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមសមាជិកព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ថា ការពង្រឹងអភិបាលកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់លើលក្ខណៈសម្បត្តិ និងសមត្ថភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាពិសេសមេឃុំ ចៅសង្កាត់ ដែលជាអ្នកបម្រើប្រជាពលរដ្ឋផ្ទាល់។

ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាននេះ លោក ធន់ វឌ្ឍនា ថា ជាការងារយុទ្ធសាស្រ្ត ហើយក្នុងន័យនេះ លោកអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ឱ្យបង្កើនសមាសភាពស្ត្រីក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅលំដាប់លេខរៀងដែលអាចជាប់ឆ្នោត។ បច្ចុប្បន្នមានចំនួន១២៥ ឃុំ-សង្កាត់ ដែលមិនមានស្រ្តី ជាសមាជិកក្រុមប្រឹក្សា។

លោកអនុប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមសមាជិកព្រឹទ្ធសភាទាំងអស់ ដែលបានខិតខំស្វែងយល់បញ្ហាប្រឈម និងខិតខំរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពិសេសសំណើទាំងឡាយណា ដែលស្នើឡើងដោយក្រុមប្រឹក្សាឃុំ សង្កាត់។ តែយ៉ាងណា លោកស្នើឱ្យសមាជិកព្រឹទ្ធសភា បន្តចូលរួមត្រួតពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដែលនៅមានភាពខ្វះចន្លោះនៅតាមភូមិភាគមួយចំនួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម