Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ជាប់​អន្ទាក់​ពីរ​​ក្នុង​សង្រ្គាមជាមួយ​​អ៊ីរ៉ង់ ដែលរើ​ខ្លួន​ពុំរួច​

បានផុស

នៅ

ប្រសិន​បើ​ពាក្យ​​ថា​ «​ឈ្នះសង្គ្រាម» ​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ តែង​តែ​លើក​ឡើង​ក្នុង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់ ម្ល៉ោះ​ វា​​ចប់​យូរ​ហើយ​ ប៉ុន្តែ ​ប្រធានាធិបតី​អាមេរិក​​​​រូប​នេះ នៅតែមិនអាចរកផ្លូវ​ចេញ​ពី​សង្គ្រាម​​ដែលខ្លួន​​សន្យា​ថា ​​មិនលើស​ពីមួយខែកន្លះនោះ​ទេ ហើយ​​កំពុង​ជាប់​គាំង​ដល់សប្តាហ៍​ទី១០ ​ទៅ​ហើយ​។

យោង​តាម​អត្ថ​បទ​វិភាគ​របស់​សារព័ត៌មាន CNN ចុះ​ផ្សាយ​ថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ​២០២៦ លោក ត្រាំ បានជាប់អន្ទាក់ក្នុង​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​ ​ដោយ​មាន​​អន្ទាក់ពីរ​​ ដែល​លោក​ជា​អ្នក​បង្កើតដោយ​ខ្លួនឯង ទី​១ គឺ​អន្ទាក់ភូមិសាស្ត្រនយោបាយ​អន្តរជាតិ​ និង​អន្ទាក់​មួយទៀតគឺ​បញ្ហា​ក្នុង​ស្រុក។ ឥទ្ធិពល​របស់​អ៊ីរ៉ង់​លើច្រកសមុទ្រហ័រមូស​ និងការ​បដិសេធ​មិនព្រមចុះចាញ់​របស់​ពួក​គេ​ ​ចំពោះ លោក​ ត្រាំ គឺ​មិន​អាច​បញ្ចប់សង្គ្រាមដោយ​​សារកម្លាំង​យោធា​​ទេ​​។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ជម្លោះ​នៅតែបន្ត ផលប៉ះពាល់នយោបាយ​​ក្នុង​ប្រទេស​ធ្វើ​ឱ្យជម្រើស​របស់​ លោក ត្រាំ កាន់តែ​រួមតូច ខណៈ​គ្មាន​ការគាំទ្រ​ផ្នែកនយោបាយ​ដើម្បីបន្តសង្គ្រាម ព្រោះ​​ការ​យល់​ព្រមចំពោះ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​របស់​​ប្រជាជន​អាមេរិក​គឺទាប​ណាស់ ហើយ​មាន​តែ​ជាង​៣០ភាគរយ​ប៉ុណ្ណោះ ដែល​គាំទ្រ​លោក​។

ចំពោះ តម្លៃប្រេងសាំង​វិញ​គឺ​ខ្ពស់ (លើស​ពី៤.៥០ដុល្លារ/៣លីត្រ​ជាង​) ធ្វើឱ្យ​ប្រជាជន​មិន​សប្បាយចិត្ត ឯសាធារណជន​កាន់តែប្រឆាំងនឹង​សង្គ្រាម​របស់​លោក​ ត្រាំ។

ប្រធានាធិបតី​រូប​នេះ គ្មាន​​គុណ​សម្បត្តិ​នយោបាយ​ ដើម្បីបន្ត​ធ្វើសង្គ្រាម​នោះ​ទេ។ ដូច្នេះ លោក ត្រាំ​ គឺ​ជាប់គាំង!​ ការពិត​​ដែល​អាច​​ជួយពន្យល់ពីការអះអាងដ៏វិជ្ជមាន​ឥតឈប់ឈរ​របស់លោកពីវឌ្ឍនភាព​ក្នុងការចរចាសន្តិភាព និងទំនោរ​ក្នុងការ​ប្រកាស ឬផ្លាស់ប្តូរយុទ្ធសាស្ត្រយោធា​ភ្លាមៗ​ ដោយ​គ្មានការ​ព្រមាន។

ដោយ​ឡែក ក្តីសង្ឃឹម​ចុងក្រោយបំផុត​គឺអនុស្សរណៈមួយ​ទំព័រ ដែល​កំពុងចរចា​រវាង​ប្រទេសទាំងពីរ និងមាន​អ្នកសម្របសម្រួលភាគីទី​បី​គឺប៉ាគីស្ថាន។ ឯកសារ​នោះ​​នឹងឈាន​ដល់​បញ្ចប់សង្គ្រាមនិងចាប់​ផ្តើមពិភាក្សា​គ្នា​វិញ​ក្នុង​​យៈពេល ៣០ថ្ងៃ ដើម្បី​ដោះស្រាយ​ចំណុចជាប់គាំង។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

ហេតុ​ផល​ខាង​លើ​អាចសមនឹង​ចំណង់ចំណូលចិត្ត​របស់ លោក ត្រាំ​ ចំពោះ​ភាពសាមញ្ញ ប៉ុន្តែ​ក្រដាស់​មួយទំព័រ ទោះបី​ជាមាន​ព្រមព្រៀង​ក៏ដោយ វាហាក់ដូចជាមិនគ្រប់គ្រាន់​ដើម្បីដោះ​ស្រាយ​បញ្ហា​ជិត​កន្លះ​សតវត្ស​របស់​សហរដ្ឋអាមេរិកជាមួយទីក្រុងតេហេរ៉ង់​នោះ​ទេ​ រួម​ទាំង​ការ​ចរចានុយក្លេអ៊ែរ​ដ៏ស្មុគស្មាញ កម្មវិធី​មីស៊ីល និងភេរវកម្ម​ proxy ផង​ដែរ​។

បន្ទាប់មក អ៊ីរ៉ង់ក៏​ទាមទារឱ្យ​បន្ធូរបន្ថយទណ្ឌកម្ម​យ៉ាងច្រើន​ ដើម្បី​ធ្វើ​ឱ្យ​​សេដ្ឋកិច្ច​​ប្រទេស​ខ្លួន​រស់​​ឡើងវិញ ​ព្រម​ទាំង​មាន​​​​​មហិច្ឆិតា​​ចង់​បាន​​ប្រាក់ចំណេញ​​របស់​​កប៉ាល់ដឹក​ប្រេងនិងឧស្ម័នឆ្លងកាត់ច្រក​សមុទ្រ Hormuz ទៀត​ផង ការណ៍​នេះ វា​ប្រែក្លាយ​ទៅ​ជាគុណសម្បត្តិ​ជាយុទ្ធសាស្ត្រ​ដ៏សំខាន់​មួយ​។

យ៉ាង​ណា គេ​រំពឹង​ថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះ​ផែន​ការ​របស់​សហរដ្ឋអាមេរិក​ សម្របសម្រួល​ដោយភាគី​​ប៉ាគីស្ថាន​នៅថ្ងៃព្រហស្បតិ៍​នេះ​។

ប្រភពខ្លះនិយាយថា ការចរចា​បច្ចុប្បន្នគឺ​ជិត​​ដល់​ដំណាក់​កាល​ដែល​​ភាគី​ទាំង​ពីរ​ឈានដល់ការបញ្ចប់​សង្គ្រាមហើយ ចំណែក​ក្តី​សង្ឃឹម​គឺ​ជា​​សុទិដ្ឋិនិយមដ៏​​ត្រឹមត្រូវមួយ​ ​ព្រោះការចំណាយ​របស់​មនុស្ស​និងសេដ្ឋកិច្ចនៃជម្លោះនេះ​គឺធ្ងន់ធ្ងរ​។

តែ​​ លោក ត្រាំ​ អះអាង​ច្រើនដង​ក្នុងសប្តាហ៍ថ្មីៗនេះថា កិច្ចព្រម​ព្រៀងមួយដែល​​រៀប​នឹង​កើត​ឡើង គឺទីក្រុង​តេហេរ៉ង់​យល់ព្រមហើយ។ ប៉ុន្តែ​តាម​ពិតទៅ​ អ៊ីរ៉ង់នៅ​តែ​បន្ត​និយាយថា ​គ្មាន​ការ​យល់​ព្រម​ណា​មួយ​ បង្ហាញ​ថាជម្លោះនេះ​​ ​ដោះ​ស្រាយ​បាន​នោះ​ទេ​៕

ប្រែដោយ​៖ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម