ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន ចង់ឱ្យកម្ពុជា និងអាស៊ែបៃហ្សង់ ពង្រីកទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ
ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអាស៊ែបៃហ្សង់ ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយចង់ឱ្យកម្ពុជានិងអាស៊ែបៃហ្សង់ បំពេញឱ្យគ្នាទៅវិញទៅមកក្នុងការធានានូវបានសន្តិសុខស្បៀង និងសន្តិសុខថាមពល ដែលជាសក្តានុពលនៃប្រទេសទាំងពីរ។

បំណងរបស់សម្ដេចតេជោ គឺបានបង្ហាញឡើងក្នុងពេលដែលសម្ដេចទទួលជួបពិភាក្សាការងារជាមួយលោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស។ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១២ ខែឧសភា សម្ដេចតេជោថា លោកចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ រីកចម្រើនទៅជាមួយគ្នា ហើយពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។

ដោយមើលឃើញថា អាស៊ែបៃហ្សង់ជាប្រទេសដែលសម្បូរសន្តិសុខថាមពល ខណៈកម្ពុជាជាប្រទេសដែលមានសន្តិសុខស្បៀង សម្ដេចតេជោ បានជំរុញឱ្យប្រទេសទាំងពីរពិនិត្យលទ្ធភាពក្នុងការពង្រីកទំនាក់ទំនងគ្នាបន្ថែមក្នុងក្របខ័ណ្ឌនៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺកម្ពុជាបំពេញស្បៀងដល់អាស៊ែបៃហ្សង់ រីឯអាស៊ែបៃហ្សង់អាចបំពេញនូវសន្តិសុខថាមពលដល់កម្ពុជា។ តាមរយៈនេះ សម្ដេច ចាត់ទុកថា ជាការបំពេញឱ្យគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម។
ជាការកត់សម្គាល់ ការលើកឡើងរបស់សម្ដេចតេជោ ជាការឆ្លើយតបទៅនឹងការបំណងដូចគ្នានេះរបស់លោក Elchin Amirbayov ដែលលោកក៏សម្លឹងមើលពីការពង្រីកទំនាក់ទំនងលើវិស័យកសិកម្ម ដែលបម្រើដល់ក្របខ័ណ្ឌសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ែបៃហ្សង់។

លោក Elchin Amirbayov បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ ខណៈនៅមានសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើទៅជាមួយគ្នាបាន។ លោក ក៏បានសង្កត់ទៅលើកិច្ចសន្ទនានយោបាយ ដែលប្រទេសទាំងពីរមានជាមួយគ្នាដែលជាផ្នែកធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


